អ្នកដឹកនាំនៃបណ្តាប្រទេសនានាលើកសកលលោក និងអង្គការសហប្រជាជាតិបានអនុម័តគោលដៅសហស្សវត្សរ៍សកលនៅឆ្នាំ ២០០០ គោលបំណងចម្បងនៃគោលដៅសហស្សរ៍សកលនេះគឺៈ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី១៖ លុបបំបាត់ភាពក្រីក្រធ្ងន់ធ្ងរ និងភាពអត់ឃ្លាន គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី២៖ សម្រេចឲ្យបានជាទូទៅនូវការអប់រំមូលដ្ឋាន គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី៣៖ លើកកម្ពស់សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្រ្តី គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី៤៖ កាត់បន្ថយអត្រាមរណភាពកុមារ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី៥៖ លើកកម្ពស់សុខភាពមាតា គោលដៅអភិវឌ្ឍន័សហវត្សរ៍ទី៦៖ ប្រយុទ្ធប្រឆាំងនិងមេរោគអេដស៍ ជម្ងឺអេដស៍ គ្រុនចាញ់ និងជម្ងឺដទៃទៀត គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី៧៖ ធានាចីរភាពបរិស្ថាន គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី៨៖ បង្កើតភាពជាដៃគូជាសកលសម្រាប់កិច្ចអភិវឌ្ឍន៍ ។
សួរស៊ីអិនអេស Latest Questions
Data សំដៅដល់អ្វីៗដែលកើតមានឡើងក្នុងទំនាក់ទំនងដូចជា Picture , Voice ,character , Number , Symbol , Message , Information , signal ។
តួនាទីវប្បធម៌នៅក្នុងសេដ្ឋកិច្ចជាតិនាសម័យបច្ចុប្បន្នគឹ វិស័យទេសចរណ៍ និងការរៀបចំ តំបន់វប្បធម៌ទេសចរណ៍ ។ វិស័យទេសចរណ៍ សំដៅដល់ៈ សម្បត្តិបេតិភ័ណ្ឌជាតិៈ ការចូលរួមអភិរក្ស និងលើកស្ទួយរាល់សម្បត្តិជាតិពិសេសត្រូវស្វែងយល់ពីអ្វីដែលខ្លួនមានដូចជា ប្រាង្គប្រាសាទ សារមន្ទិរជាតិ វត្តអារាម… ។ កេរមរតករបស់ប្រជាពលរដ្ឋៈ ការបង្ហាញនូវជីវភាពរស់នៅបែបសាមញ្ញរបស់ប្រជាជនៅតាមទីជនបទ ស្រុកស្រែសម្ការ បងប្អួនជនជាតិភាគតិច ប្រពៃណីទំនៀមទម្លាប់បុរាណផ្សេងៗត្រូវលាតត្រដាងនៅក្នុងផ្ទៃនៃវប្បធម៌ខ្មែរ ។ ការរៀបចំតំបន់វប្បធម៌ទេសចរណ៍ៈ យើងដឹងហើយថាវិស័យទេសចរណ៍ មាន៥ គឹទេសចរណ៍ធម្មជាតិ ទេសចរណ៍កែច្នៃទេសចរណ៍អរូបី ទេសចរណ៍រូបី ។ ហេតុនេះត្រូវរៀបចំទេសចរណ៍ទាំងនេះដូចជាព្រៃភ្នំ បឹងបួរ ទន្លេ សមុទ្រ ទីតាំងប្រវត្តិសាស្រ្ត សាលារៀន ផ្លូវថ្នល់ …ឲ្យមានសណ្តាប់ធ្នាប់ សុវត្ថិភាព ដើម្បីទាកទាញពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិព្រោះទេសភាពទាំងនេះធ្វើឲ្យជនបរទេសបានស្គាល់កាន់តែច្បាស់ពីភាពរឹងមាំ និងរុងរឿងរបស់ខ្មែរ ដែលគេទទួលស្គាលថាកម្ពុជាជាព្រះរាជាណាចក្រអច្ឆរិយៈ ។ ដូចនេះវប្បធម៌មានតួនាទីសំខាន់ដែលបានជួយឲ្យមានកំនើនក្នុងវិស័យសេដ្ឋកិច្ចជាតិតាមរយៈការរៀបចំរមណីយដ្ឋានទេសចរណ៍ ...
ដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដទាមទារឲ្យដឹកនាំ គឺនាយកសាលាចេះរៀបចំសាលារៀនឲ្យក្លាយជា បរិស្ថានអប់រំ ឬជាមជ្ឈមណ្ឌលដែលបណ្តុះបណ្តាលធនធានមនុស្សពេញលេញដើម្បីសម្រេចគោលដៅអប់រំដូចជាៈ បង្កើតសុខសុវត្តិភាពផ្ទាល់ខ្លួន និងសង្គមជាតិ មានសាមគ្គីភាព បង្កើនស្មារតីយោគយល់ សេចក្តីថ្លៃថ្នូរ កិត្តិយសខ្ពង់ខ្ពស់ សង្គមមានការងភិវឌ្ឍន៍ប្រកបដោយភាពរីករាយសិទ្ធិស្នាល បង្កើនពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ ។
អប់រំដល់សិស្សានុសិស្សឲ្យចេះថែរក្សាការពារ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដី ភូមិសាស្រ្ត ស្រុកកំណើតដែលខ្លួនរស់នៅ អប់រំឲ្យពូកគេស្រឡាញ់ និងចូលចិត្តរស់នៅស្រុកកំណើតខ្លួនឲ្យជាប់ជំពាក់ និងទីកន្លែងកំណើតខ្លួនឲ្យចេះរៀបរាប់នូវអនុស្សាវរីយ៍រាប់មិនអស់ជាមួយលក្ខណៈភូមិសាស្រ្តដែលនៅជុំវិញខ្លួនគេ អប់រំឲ្យមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសខ្លួនមាតុភូមិខ្លួន តាំងពីទំនៀមទម្លាប់របស់ខ្លួន អក្សរសាស្រ្ត អក្សរសិល្ប៍ ធាតុអាកាស និងបរិយាកាសទូទៅ អប់រំឲ្យពួកគេស្រឡាញ់នូវធម្មជាតិ សម្បត្តិវប្បធម៌ ស្រឡាញ់ពលកម្មរហូតដល់ហ៊ានពលិកម្មគ្រប់បែបយ៉ាងចំពោះជាតិមាតុភូមិ គំនិតស្នេហាជាតិនិយម អប់រំឲ្យពួកគេចេះស្រឡាញ់ជនជាតិរបស់ខ្លួនប្រវត្តិសាស្រ្ត ទឹកដីស្គាល់នៅអត្តសញ្ញាណជាតិ ដួងព្រលឹង ប្រភពលក្ខណៈវប្បធម៌ អរិយធម៌របស់ជាតិ អប់រំឲ្យពួកគេចេះរកវិធីការទប់ស្កាត់នៅឥទ្ធិពលបរទេសទាំងឡាយណាដែលមានបំណង បំផ្លិចបំផ្លាញវប្បធម៌ អរិយធម៌រស់ជាតិខ្លួន និងបង្កើតគំនិតច្នៃប្រឌិត ( ជាតូបនីយកម្ម ) ប្រកបដោយគុណធម៌ខ្ពស់ អប់រំឲ្យពួកគេមានគំនិតចង់កសាងជាតិ ចង់អភិវឌ្ឍប្រទេសជាតិឲ្យក្លាយជានិតិរដ្ឋ ជាប្រទេសមួយដែលមានអរិយធម៌ខ្ពង់ខ្ពស់ជឿនលឿន ។
ក្រសួងមហាផ្ទៃមានរចនសម្ព័ន្ធការងារដូចជាៈ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការនគរបាលជាតិ អគ្គធិការដ្ឋាន អគ្គនាយកដ្ឋានពន្ធធនាគារ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បណ្ឌិត្យសភានគរបាលកម្ពុជា ( ថ្នាក់ស្មើអគ្គនាយកដ្ឋាន ) អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រុមប្រឹក្សានីតិកម្ម ( ថ្នាក់ស្មើអគ្គនាយកដ្ឋាន) ។
វិធានការ ៥បង្ការ២បង្រាបមានន័យថាៈ ៥បង្ការ គ្រប់គ្រងស្ថិតិប្រជាជនពលរដ្ឋ គ្រប់គ្រងមធ្យោបាយ គ្រប់គ្រងអាវុធជាតិផ្ទុះ ប្រយុទ្ធប្រឆាំងគ្រឿងញៀ្ ល្បែងស៊ីសង ។ ២បង្ការ ល្បាតពួនស្ទាក់បង្ក្រាបជាក់ស្តែង បង្ក្រាបតាមការស្រាវជ្រាវករណី ។
បានជាយើងត្រូវប្រើកុំព្យូទ័រសម្រាប់ធ្វើការងារព្រោះប្រើកុំព្យូទ័រមានល្បឿនលឿនជាងការសរសេរដោយដៃហើយមានប្រសិទ្ធិភាព ខ្ពសជាដូចជាៈ ធ្វើការបានលឿន និងត្រឹមត្រូវឬជាក់លាក់ជាង អាចប្រើផ្នែកព័ត៌មានម្តងទៀត ក្នុងឯកសារផ្សេងៗ អាចធ្វើការគណនាបានយ៉ាងត្រឹមត្រូវ និងជាក់លាក់ អាចកែអក្ខរាវិរុទ្ធនៃការសរសេរពាក្យ អាចធ្វើកិច្ចការដែលមើលទៅមានលក្ខណៈជំនាញថែមទៀត អាចធ្វើការចម្លងបានច្រើន និងកំណែផ្សេងៗនៃឯកសារអេឡិចត្រូនិចដែលអ្នកចង់បាន អាចថែរក្សានិងផ្ទុកនូវឯកសារបានល្អនិងមានរបៀប អាចផ្ញើរសារ និងភ្ជាប់ឯកសារផ្សេង ទៅឆ្ងាយបានដោយងាយ អាចស្វែងរកព័ត៌មានដែលអ្នកត្រូវការបានយ៉ាងលឿនទាន់ចិត្ត ។
ប្រភពមុខងារសាធារណៈមាន៥គឺៈ រដ្ឋធម្មនុញ្ញ សន្និសញ្ញាអន្តរជាតិ ច្បាប់ និងបទបញ្ជា គោលការណ៍ទូទៅ នៃនីតិមុខងារសាធារណៈ យុត្តសាស្រ្ត ។
ផ្នែកមួយដែលជាផ្នែកគិតរបស់កុំព្យូទ័រគឺៈ CPU ។