មូលហតុដែល និយាយថា វប្បធម៌ឥណ្ឌាជា ធាតុសំខាន់ នៃការបង្កើតវប្បធម៌ខ្មែរ គឺនៅត្រង់ វប្បធម៌នេះហើយ ដែលធ្វើអោយខែ្មរ : កើតមានការគោរពព្រហ្មញ្ញសាសនា ពុទ្ធសាសនា ក្នុងប្រទេស ដែលមាន រូបបដិមាករសេសសល់ដល់សព្វ ថ្ងៃនេះ ។ កើតមាន ពិធីទេវរាជ តំរូវអោយមាន ការសាងសង់ ប្រាសាទភ្នំ កើតមាន ពិធីបុណ្យផ្សេងៗមាន ភ្ជុំបិណ្ឌ កឋិន ពិធីទុកដាក់សព កោរជុក ជឿលើអាត្ម័ន គោរពមេបា។ មានភាសានិយាយ ខ្លះលាយឡំ ដោយភាសា បាលីសំស្រ្កឹត រៀបចំប្រទេស បែបលទ្ធិរាជានិយម រៀបចំការគ្រប់គ្រង សង្គម ប្រើនយោបាយដឹកនាំ ដូចឥណ្ឌា លើកតំកើងស្តេច ជាអវតារ បែបហិណ្ឌូ។ បង្កើតអក្សរសិល្ប៍រឿង រាមកេរ្ត៍ ដែលមាន ...
សួរស៊ីអិនអេស Latest Questions
ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធី ដ៏សំខាន់មួយក្នុងចំណោម ពិធីផ្សេងៗឯទៀតប្រចាំឆ្នាំនៃប្រទេសប្រកាន់របបរាជានិយម ។ នៅព្រះរាជាណាចក្រកម្ពុជា ការប្រកបរបរកសិកម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគផល ដំណាំដទៃៗទៀត ។ ពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានគេប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ នៅក្នុងថ្ងៃទី ៤រោច ខែពិសាខ ឯវាលព្រះមេរុ ស្ថិតនៅពីខាងជើង នៃព្រះបរមរាជវាំងសព្វថ្ងៃ នៅរាជធានីភ្នំពេញ និងឆ្នាំខ្លះធ្វើនៅតាមខេត្ត នោះគឺមានប្រវត្តិដ៏យូរលង់ណាស់ មកហើយ ។ តាមទម្លាប់ពិធីនេះធ្វើឡើងក្នុងការផ្សង មើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ “ គោឧសភរាជ ” ។ គោដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ»។ ក្រោយពីក្បួនព្រះនង្គ័លចេញច្រត់ជាទក្សិណបានបីជុំ គោមួយនឹមដែលគេហៅថាគោឧសភរាជត្រូវបានព្រលែងឲ្យបរិភោគអាហារទាំង៧មុខ ដែលដាក់នៅលើជើងពានរៀបទុកជាស្រេច រួមមាន គ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ...
ប្រាសាទយាយព័ន្ធស្ថិតនៅខេត្តកំពង់ធំនៃប្រទេសកម្ពុជា៕
វិហារសសរមួយរយស្ថិតនៅក្នុងខេត្តក្រចេះ៕
ការយល់ដឹងពីការងារអនាម័យមូលដ្ឋានរបស់ប្រជាជនយើង នៅមានកម្រិតនៅឡើយ ។ វិធានការដោះស្រាយ គឺរាជរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាលត្រូវខិតខំពង្រឹងបន្ថែមទៀត ពីការអប់រំអនាម័យមូលដ្ឋានដល់ប្រជាជនយើង ដោយការផ្សព្វផ្សាយព័ត៌មានតាមវិទ្យុ និងទូរទស្សន៍ កាសែត ផ្ទាំងរូបភាព…. ។ ត្រូវខិតខំលើកកម្ពស់ជីវភាពប្រជាជន ដោយលុបបំបាត់ជាបណ្តើរៗនូវវិសមភាពចំពោះបម្រើបម្រាស់សេវាកម្មសង្គម និងមូលដ្ឋាន ។
ការដាល់អំបុកនេះវាមានលក្ខណៈជាទស្សនីយភាពមួយជាទម្រង់សិល្បៈមួយគួរឲ្យចាប់អារម្មណ៍ និងគួរឲ្យចង់ទស្សនាដែលត្រូវបានធ្វើការពិពណ៌នាដូចខាងក្រោម៖ ប៉ុន្មានថ្ងៃខាងមិនពិធីមហាអំបុក អាចារ្យវត្តនិងចាស់ព្រឹទ្ធាចារ្យ ក្នុងស្រុកមានការងារយ៉ាងមមាញឹក ដើម្បីត្រៀមលក្ខណៈឲ្យបានល្អ ។ គេត្រូវចាត់តាំងអ្នកដាល់ ដោយមានកម្លាំងត្រៀម ជំនួយចំនួន៤ ឬ៥នាក់ អ្នកលីងដែលអាចមាន២ ឬ៣នាក់ក្នុងមួយក្រុម ។ គេចាត់តាំងអ្នកដើរប្រមូលត្បាល់ អង្រែ រកអំបែង ធ្វើឈើឆ្កៀសត្រៀមទុកជាមុនឲ្យស្រេច ។ ធម្មតាបុណ្យមហាអំបុកគេត្រូវមានត្បាល់ពី៣០ ទៅ៥០ ដើម្បីញុំាង ពិធីនេះឲ្យមានភាពឧឡារិក ។ ដូច្នេះគេក៏ត្រូវតែត្រៀមមនុស្សពី៣០ទៅ ៥០ ក្រុមដែរដើម្បីចូលរួមពិធីនេះ ។ នៅថ្ងៃបុណ្យសម្ភារៈគ្រប់ប្រភេទ ដែលត្រូវការចាំបាច់ក្នុងពិធីនេះត្រូវបានដឹកជញ្ជូនយកទីដាក់នៅឯវត្តរួចជាស្រេច តាំងពីថ្ងៃរសៀលម្លេះ ។នៅពេលត្រឡប់ម៉ោង ៦កន្លះ អ្នកចាត់ចែងបុណ្យ បានឲ្យក្រុមប្រដាល់អំបុកនីមួយៗ ត្រៀមត្បាល់ ចង្ក្រានរៀបជាជួរយ៉ាងត្រង់ ហើយវែងទៅតាមចំនួនត្បាល់ ដែលអាចមាន ។ ដំបូងឡើយអ្នកបញ្ជាការបានបង្គាប់ឲ្យក្រុមបង្កាត់ភ្លើងដាំអំបែងឲ្យបានក្តៅស្មើៗគ្នាមុនចាប់ផ្តើមពិធី ។ ...
បង្ហាញពីប្រភពនៃបុណ្យខាងលើ៖ ប្រភពនៃពិធីបុណ្យបណ្តែតប្រទីបគឺ បើតាមគម្ពីរទាឋាវង្សភាសាបាឡីមានចែងពីព្រះចង្កូមកែវទាំង៤នៃព្រះសម្មាសម្ពុទ្ធប្រតិស្ថាននៅទីតាំងៈ ទី១ នៅត្រៃត្រឹងសួគ៌ ( តាវតឹង្ស ) ទី២ នៅពិភពនាគ ទី៣ នៅស្រុកគន្ធារ ទី៤ នៅទន្តបុរេតីលិង្គរដ្ឋ ដែលមាននៅទីតាំង៥គឺៈ ទី១ នៅសុវណ្ណមាលិកបព៌ត ទី២ នៅសុវណ្ណបព៌ត ទី៣ នៅសុមនកូដបព៌ត ទី៤ នៅយោនបូរី ទី៥ នៅស្ទឹងនម្មទា ប្រភពនៃពិធិសំពះព្រះខែ អកអំបុកគឺៈ ទី១ បើផ្អែកតាមគម្ពីរ បរមត្ថទីបនីអដ្ឋកថាចរិយាបិដក ភាសាបាឡីបានចែងថានៅក្នុងភទ្ទកប្បនេះព្រះបរមពោធិសត្វនៃយើងបានយោនយកកំណើតជាសរសរបណ្ឌិត ( ទន្សាយ ) ថ្ងៃឧបោសថ ពេញបូរមី ទ្រង់បានអធិដ្ឋានឧទ្ទិសនូវមំសៈ ( សាច់ ) ជាទានបរមត្ថបារមីដើម្បីបំពេញពោធិសម្ភារ ឲ្យបានត្រាស់ដឹង ជាព្រះពុទ្ធនៅកាលខាងមុខ ។ ក្នុងកាលនោះឯង ព្រះឥន្រ្ទបានទ្រង់ជ្រាបសព្វគ្រប់ដំណើរហើយទ្រង់បានកាឡាខ្លូនជា ឥន្រ្ទព្រាហ្មណ៍ចាស់ម្នាក់មកសុំសាច់សសរបណ្ឌិតជាអាហារសសរបណ្ឌិត បរមពោធិសត្វបានបង្គាប់បញ្ជាឲ្យឥន្រ្ទព្រាហ្មណ៍នោះបង្កាត់ភ្លើងខណនោះដែលភ្លើងកំពុងឆាបឆេះសន្ធោសន្ធៅ ព្រះបរមពោធិសត្វបានរលាស់ខ្លួន៣ដង ក្នុងគោលបំណងឲ្យសត្វល្អិត ( ស្រមោច សង្កោច … ...
បទនគររាជ ជាស្នាព្រះហស្ថរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គបានព្រះរាជនិពន្ធនៅថ្ងៃទី ២០ កក្កដា ១៩៤១ ។
សម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ខួលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកៈ ផ្នែករូបិយមានដូចជាៈ ប្រាសាទអង្គវត្តៈ ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៩២ នោទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិច ប្រាសាទព្រះវិហារៈ ត្រួវបានដាក់បញ្ចូលកាលពី ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងៈ ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០០៩ នៅទីក្រុងប្រ៊ិចថោនប្រទេសបារបារដូស ប្រាសាទសម្បូរព្រៃគុកៈ ត្រូវបានដាក់បញ្ចូលកាលពី ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០១៧ នៅទីក្រុងក្រាកូវប្រទេសប៉ូឡូញ ។ ផ្នែកអរូបិយមានដូចជាៈ របាំព្រះរាជាទ្រព្យៈ ត្រូវបានដាក់បញ្ចូលកាលពី ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ ...
តាមការស្រាវជ្រាវ អរិយធម៌ខ្មែរយើង បានរក ឃើញព្រលឹងជាច្រើន ដែលបានថែរក្សាការពារអរិ យធម៌ ជាពិសេសទឹកដីដ៏បវរនៃយើង ឲ្យបាន គង់រហូតដល់សព្វថ្ងៃ ។ ព្រលឹងជាធាតុម្យ៉ាង ដែល មិនប្រែប្រួល បានឋិតនៅក្នុងបុគ្គល ឬជនជាតិនី មួយៗ ឯព្រលឹងទាំងអស់នោះគឺ ៖ – ព្រលឹងដូនតាៈ ជាអ្នកថែរក្សាការពារទឹកដី បន្តពី ជំនាន់មួយទៅជំនាន់មួយទៀត ។ – ព្រលឹងទឹកដីៈ ស្ថានភាពភូមិសាស្រ្តរបស់ប្រទេស កម្ពុជា ផ្តល់អំណោយទាន ការពារទឹកដីរបស់ខ្លួន (ភ្នំដងរែកមានជម្រៅយ៉ាងជ្រៅនៅព្រំដែនថៃ) ទឹកដី ធំធេងក្នុងសម័យមហានគរ ឈឺចាប់ដែលបាត់បង់។ – ព្រលឹងជនជាតិៈ មនុស្សខ្មែរមានអំបូរជាអ្នកស្លូត បូត មិនចូលចិត្តឈ្លានពានគេ ហើយក៏មិនទទួល រងនូវការឈ្លានពានពីបរទេសដែរ “កពូជជា” ដូច្នេះ ...