ស្តេចខ្មែរដែលមានប្រពន្ធយួនគឺស្ដេចអង្គអេង។
សួរស៊ីអិនអេស Latest Questions
សង់ឡើងនៅដើមសតវត្សទី ១២ ចាប់ពីឆ្នាំ ១១១៣ ដល់ ឆ្នាំ ១១៥០ ប្រាសាទអង្គរវត្តកសាងឡើងដោយសូរ្យវរ្ម័នទី ។
បានជាគេកសាងប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិចព្រោះ៖ មតិទី១ ប្រាសាទអង្គរវត្តជាផ្នូររបស់ព្រះបាទសូរ្យវរ្ម័នទី២។ មតិទី២ បើកសាងអង្គរវត្តបែរមុខទៅទិសខាងកើតវាជិតស្ទឹងសៀមរាប ពេកនាំអោយគ្មានកន្លែងសំរាប់ប្រារព្ធពិធីបុណ្យ ទានហើយផ្លូវទៅកាន់រាធានីនោះ នៅទិសខាងលិខស្រាប់។ មតិទី៣ បើកសាងបែរមុខទៅទិសខាងកើតហាក់ដូចជា ហុចគូថទៅអោយប្រាសាទនានា។ មតិទី៤ ទិសខាងលិចជាទិសដែលព្រះរាជាសម័យកាលនោះមានបំណងពង្រីកអោយកាន់តែធំទូលាយហើយទិសនោះទៀតសោតមានខេត្តខ្មែរជាច្រើន។
ជាបុត្ររបស់ព្រះបាទអង្គអេង មានបុត្រ៣ងង្គគឺ ព្រះបាទនរោត្តម ព្រះបាទស៊ីសុវត្ថិ និងព្រះបាទស៊ីសុវត្ថា ជាអ្នកលើកស្ទួយព្រះពុទ្ធសាសនា ជាអ្នកអក្សរសាស្រ្ត ជាអ្នកពង្រឹងផ្នែករដ្ឋបាល ជាអ្នកពឹងបារាំងជាខ្នងបង្អែក ទ្រង់សុគតនៅថ្ងៃទី ១៨ តុលា ១៨៦០
ព្រះអង្គដឹកនាំនយោបាយអព្យាក្រឹតនិងចង់រក្សាទំនាក់ទំនងនិងប្លុកកុម្មុយនីស្ត។
ដំឆ្នាំ១៩៧០ ព្រោះវិប្បត្តិសង្គម នយោបាយ និងសេដ្ឋកិច្ច ហើយដោយឥទ្ធិពលនៃសង្គ្រាមត្រជាក់។
ការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកមានអត្ថន័យ ប្រាសាទព្រះវិហារជាមរតកវប្បធម៌របស់ខ្មែរនិងមនុស្សទាំងអស់ក្នុងពិភពលោក រក្សាបូរណភាពទឹកដី ពិភពលោកជួយការពារនិងទទួលស្គាល់ ផ្តល់កំណើនសេដ្ធកិច្ច តាមរយៈទេសចរណ៍ បង្ហាញពីស្ថាបត្យកម្មនៃបុព្វបុរសខ្មែរ និងសិល្បៈ បង្ហាញពីអំណាចនិងវិសមភាពរបស់ព្រះរាជាសម័យមុន បង្ហាញពីអត្តសញ្ញាណជាតិខ្មែរ បង្ហាញពីទេពកោសល្យព្រះរាជាងនិងអាទិទេព ជាអត្ថន័យប្រវត្តិសាស្ត្រធ្វើឱ្យជាតិខ្មែរល្បីរន្ទីពេញពិភពលោកប្រកបដោយមោទនភាពជាទីបំផុត បណ្តុះស្មារតីកូនខ្មែរជំនាន់ក្រោយឱ្យចេះស្រលាញ់រក្សាការពារ សម្បត្តិវប្បធម៌ ដ៏ខ្ពង់ខ្ពស់របស់បុព្វបុរស។
មូលហេតុ ដែលកម្ពុជាទទួលយកអាណានិគមនិយមបារាំង៖ សៀម យួន កៀបសង្កត់និងឈ្លានពានកម្ពុជា ខ្មែរយកមហាអំណាចអឺរ៉ុបដើម្បីជាបង្អែកការពារប្រទេស ធ្វើឱ្យមានឯករាជ្យអំណាចរាជ្យបល្ល័ង សេដ្ធកិច្ចៈ – បារាំងបើកប្រាក់បៀរវត្សឱ្យមន្ត្រីរាជការនិងព្រះមហាក្សត្រខ្ពស់ – ជាអ្នកពាណិជ្ជកម្ម ក្នុងនិងក្រៅប្រទេសកាន់កាប់ព័ន្ធដារ
មូលហេតុ ដែលកម្ពុជាទទួលយកអាណានិគមនិយមបារាំង៖ សៀម យួន កៀបសង្កត់និងឈ្លានពានកម្ពុជា ខ្មែរយកមហាអំណាចអឺរ៉ុបដើម្បីជាបង្អែកការពារប្រទេស ធ្វើឱ្យមានឯករាជ្យអំណាចរាជ្យបល្ល័ង សេដ្ធកិច្ចៈ – បារាំងបើកប្រាក់បៀរវត្សឱ្យមន្ត្រីរាជការនិងព្រះមហាក្សត្រខ្ពស់ – ជាអ្នកពាណិជ្ជកម្ម ក្នុងនិងក្រៅប្រទេសកាន់កាប់ព័ន្ធដារ ដោយសេដ្ធកិច្ចខ្មែរធ្លាក់ចុះដោយសារការកៀបសង្កត់ពីសៀម យួន សង្គមៈ – រៀបចំប្រព័ន្ធតុលាការ ថ្នាក់ឃុំដល់ខេត្តក្រុង – រៀបចំប្រព័ន្ធរដ្ធបាលថ្នាក់មូលដ្ធាន ខេត្តក្រុង – សង្គមខ្មែរអស្ថេរភាព។
អត្ថន័យនៃការទទួលបានឯករាជ្យនេះគឺ ប្រទេសកម្ពុជារួចផុតពីនឹមអាណានិគមបារាំង ទទួលបានអធិបតេយ្យភាពបូរណភាពទឹកដី ប្រជាជនមានសិទ្ធិសេរីភាពពីការកៀបសង្កត់ពីនឹមអាណានិគម ប្រជាជនរួចផុតពីព័ន្ធដារ អន្តរជាតិទទួលស្គាល់ឯករាជ្យជាតិរបស់កម្ពុជា ប្រជាជនកម្ពុជាមានសិទ្ធិសម្រេចជោកវាសនារបស់ខ្លួន។