ចុះឈ្មោះ

Sign Up to our social questions and Answers Engine to ask questions, answer people’s questions, and connect with other people.

ចូល

Login to our social questions & Answers Engine to ask questions answer people’s questions & connect with other people.

Forgot Password

Lost your password? Please enter your email address. You will receive a link and will create a new password via email.

Please briefly explain why you feel this question should be reported.

Please briefly explain why you feel this answer should be reported.

Please briefly explain why you feel this user should be reported.

Latest News & Updates

សួរស៊ីអិនអេស Latest Articles

មតិមួយបានលើកឡើងថា “ចៅចិត្រនៅក្នុងរឿងកុលាបប៉ៃលិន ជាយុវជនថ្លៃថ្នូរ”។ តើចំនុចណាខ្លះដែលបញ្ជាក់ឱ្យឃើញថា ចៅចិត្រពិតជាយុវជនថ្លៃថ្នូរ ។

រឿងកុលាបប៉ៃលិន ជាអក្សរសិល្ប៍ទំនើបបែបប្រលោមលោក និពន្ធដោយលោក ញ៉ុក ថែម នៅសម័យអាណានិគមនិយមបារាំង ។ ក្រោយពីបានសិក្សារៀនសូត្រសៀវភៅនេះចប់ មានមតិមួយបានលើកឡើងថា “ចៅចិត្រនៅក្នុងរឿងកុលាបប៉ៃលិន ជាយុវជនថ្លៃថ្នូរ” ។ តើចំនុចណាខ្លះដែលបញ្ជាក់ឱ្យឃើញថាចៅចិត្រពិតជាយុវជនថ្លៃថ្នូរ ។ ដើម្បីជាជំនួយដល់ការបកស្រាយបំភ្លឺដល់ប្រធានខាងលើ ជាដំបូងយើងគប្បី ស្វែងយល់ពាក្យគន្លឹះជាមុនសិន ។ យុវជនថ្លៃថ្នូរ គឺយុវជនដែលមានកត្តិយស មានតម្លៃខ្ពង់ខ្ពស់ ធ្វើឱ្យអ្នកដទៃទុកចិត្តស្រឡាញ់រាប់អានហើយចាត់ទុកថាជាមនុស្សត្រឹមត្រូវ ។ ចំពោះមតិ ប្រធានមានន័យថា ចៅចិត្រនៅក្នុងរឿងកុលាបប៉ៃលិនជាយុវជនមួយរូបដែលមានសេក្តីថ្លៃថ្នូរសាកសមជាកុលបុត្រដ៏ប្រពៃ ។ តាមរយៈសាច់រឿង នៅក្នុងវ័យសិក្សាក្រោមការគ្រប់គ្រងរបស់តាចឹមជាឪពុក ចៅចិត្រពុំដែលប្រព្រឹត្តផ្តេសផ្តាសធ្វើឲ្យឪពុកពិបាកចិត្តដោយសារខ្លួនម្តងណាឡើយ ...

មតិមួយពោលថា ” ធ្វើ​ស្រែ​អោយ​មើល​ស្មៅ ទុក​ដាក់​កូន​ចៅ​អោយ​មើល​ផៅសណ្តាន “ ចូល​ពន្យល់?

    សេចក្ដីអធិប្បាយ៖  ក្នុង​សង្គម​រស់​នៅ​អ្នក​ជា​ឪពុក​ម្តាយ អាណាព្យាបាល តែង​តែ​ចង់​អោយ​កូន​ចៅ​របស់​ខ្លួន រស់​នៅ​បាន​សម្បូរ​សប្បាយ មាន​សេចក្តី​សុខ​សុភមង្គល។ អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​មាន​មតិ​មួយ​ពោល​ថា “ធ្វើ​ស្រែ​អោយ​មើល​ស្មៅ ទុក​ដាក់​កូន​ចៅ​អោយ​មើល​ផៅសណ្តាន ” ។     តើ​មតិខាង​លើ​នេះ​អត្ថ​ន័យ​ខ្លឹម​សារ​ដូច​​ម្តេច​ខ្លះ? ទាក់​ទង​និង​ការ​រស់​នៅ​របស់​មនុស្ស។ដើម្បី​ជា​ជំ​នួយ​ដល់​ការ​ដោះ​ស្រាយ​បញ្ហាខាង​លើ យើង​កប្បី​យល់​អត្ថន័យ​នៃ​​សំ​នួន​ពាក្យ​ ” មើល​ស្មៅ ទុក​ដាក់​កូន​ចៅ ផៅ​សណ្តាន “ ជា​មុន​សិន។    “មើល​ស្មៅ”​ មាន​ន័យ​ថា អោយ​ចេះ​បេះ​បោច​ស្មៅ​វល្លិ៍ចេញ​ពី​ដំ​ណាំ​ដែល​បាន​ដាំដុះ។ “ទុក​ដាក់​កូន​ចៅ”​ សំ​ដៅ​លើ​ការ​ផ្សំ​ផ្គុំកូន​ចៅ​ អោ​យ​មាន​គូស្រករ ប្តី​ប្រ​ពន្ធ។ ...

ពំនោលមួយពោលថា ” ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការឆ្លើយអោយចេះថ្លឹង កុំបីប្រឹងជុះតាមដំរី “  ចូរពន្យល់?

សេចក្ដីអធិប្បាយ៖  សុភាសិត ពាក្យស្លោក ពំនោលច្បាប់ពាក្យចាស់ គឺត្រូវបានបង្កើតឡើងដោយស្នាដៃកវីនិពន្ធ និងអ្នកប្រាជ្ញជំនាន់ដើម ទុកជាច្បាប់សំរាប់អប់រំ ទូលមានប្រៀនបប្រដៅកូនចៅជំនាន់ក្រោយអោយមានការត្រេះរិះ ពិចារ​-​​ណាសិក្សារៀនសូត្រស្វែងរកគំណិតត្រូវផ្លូវល្អ គួរប្រព្រឹត្ត ឬមិនគួរប្រព្រឹត្ត។ ដោយសេចក្តីពិតមែននេះហើយទើបមាន​ពុំនោលមួយពោលថា ” ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការឆ្លើយអោយចេះថ្លឹង កុំបីប្រឹងជុះតាមដំរី “     តើពំនោលខាងលើនេះមានអត្ថន័យយ៉ាងណា?     ក្នុងសង្គមខ្មែរពីអតីតកាល មនុស្សភាគច្រើនអវិជ្ជាល្ងង់ខ្លៅ ឃើញបែបនេះហើយទើបកវីនិពន្ធ អ្នកប្រាជ្ញលើកច្បាប់នែនាំថា ” ចង់ធំខំពីតូច “។ ចង់សំដៅទីនេះ ...

ទស្សនៈមួយបានចែងថា ”ទីណាមានការជិះជាន់ ទីនោះមានការរើបំរះ“ តើពាក្យមួយឃ្លានេះ មានន័យយ៉ាងណា ចូរពន្យល់ដោយលើក ឧទាហរណ៍បញ្ជាក់៕

សេចក្ដីអធិប្បាយ៖  មនុស្ស​គ្រប់រូប​ និង​គ្រប់​សញ្ជាតិ​តែង​តែ​ស្រលាញ់​ សេរីភាព ចង់​បាន​យុត្តិ​ធម៌ ចៀស​វាង​ការ​គាប​សង្កត់ ជិះជាន់ ទើប​ទទួល​បាន​សកម្ម​ភាព​នេះ មនុស្ស​តែង​តែ​រើ​បំរះ​ប្រ​ឆាំង​តប​ដោយ​ខាន​មិន​បាន​។ ដោយ​យល់​ឃើញ​បែប​នេះ​ហើយ ទើប​មាន​ទស្សនៈ​លើក​ឡើង​ថា “ទីណាមានការ​ជិះជាន់ ទីនោះ​មាន​ការ​រើ​បំរះ”។     តើ​ទស្សនះ​នេះ​មាន​អត្ថ​ន័យ​យ៉ាង​ដូច​ម្តេច?     ដើម្បី​កែ​ខៃ​បញ្ហា​ខាង​លើ​អោយ​ងាយ​យល់​យើង​គប្បី​យល់​ពាក្យ ” ការ​ជិះ​ជាន់​ និង​ការ​រើ​បំ​រះ​ “ជា​មុន​សិន “។ ការ​ជិះ​ជាន់ គឺ​ជាការ​គាប​សង្កត់​គេង​ប្រ​វ័ញ្ជ​ផ្សេងៗ ឯការ​រើ​បំ​រះ គឺ​ជា​ការ​តស៊ូ​ប្រ​ឆាំង​ ដើម្បី​រក​សន្តិ​ភាព មក​វិញ។ មតិ​របស់​ប្រ​ធាន​ខាង​លើ​មាន​ន័យ​ថា គ្រប់​ទី​កន្លែង​ និង​ពេល​វេលា​ដែល​មាន​ការ​ជិះជាន់ ...

Explore Our Blog