ព្រះអង្គបានយាងទៅទាមទារឯករាជ្យ៖
នៅប្រទេសបារាំង ( ទីក្រុងណាពូល )
- ៥មីនា ១៩៥៣ ព្រះអង្គផ្ញើរសារលិខិតទៅលោកវាំងសង់អូរីយ៉ូលមានសេចក្តីថា ១ នៅក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំមកប្រទេសបារំាង ខ្ញុំមានជំនឿថា បារាំងនិងសន្យាផ្តល់នូវអ្វីដែលខ្ញុំបានសន្យាជូនប្រជាជនខ្ញុំគឹការនាំមកនូវឯករាជ្យពេញលេញជូនមាតុភូមិ » ។ នៅក្នុងន័យនេះបើប្រទេសកម្ពុជាមិនបានទទួលអំណាចតុលាការ យោធា ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនោះទេ ឈ្មោះថាប្រទេសកម្ពុជាមិនបានជូនឯករាជ្យពេញលេញនៅឡើយ » ។ ការរងចាំចំនើយពុំបានផ្លែផ្កា ។
- រយៈពេល២សប្តាហ៍ព្រះអង្គផ្ញើរសារលិខិតលើកទី២
នៅប្រទេសកាណាដា
· ១២ មេសា ១៩៥៣ ព្រះអង្គធ្វើសន្និសិទកាសែតតាមវិទ្យុកាណាដា
នៅសហរដ្ឋអាមេរិក ( ក្រុងវ៉ាស៊ីនតោន )
· ព្រះអង្គបានជួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេស ចន ហ្វុសស្ទ័រឌូល ដើម្បីពន្យល់គំនិតនេះ
· ព្រះអង្គផ្តល់បទសម្ភាសន៍ជាមួយភ្នាក់ងារការសែតញូយ៉កថែម
· ថ្ងៃ អាទិត្យ ១៩ មេសា ការសែតបានចុះផ្សាយលើទំព័រមុខរបស់ខ្លួននូវអត្ថបទដែលបញ្ជាក់ថាប្រសិនបើប្រទេសឥណ្ឌូចិន មិនបានទទួលឯករាជ្យពីបារំាងទេនោះប្រជាជនខ្មែរនៅទូទាំងប្រទេសនិងក្រោកឡើងធ្វើការប្រឆាំងនិងអាណានិគម ពេលនោះជោគជ័យរបស់ពួកកុំមុយនីស្តនិងកើតមានជាស្វ័យប្រវត្តិ
· ២៣ មេសា ១៩៥៣ បារាំងទទួលការចរចារជាថ្មី នៅទីក្រុងប៉ារីសដែលមានឯឧត្តម ប៉ែន នុត និងព្រះអង្គម្ចាស់ មុនីរ៉េត តំណាងប្រតិភូខ្មែរ
· ៩ ឧសភា ១៩៥៣ បារំាងប្រគល់ទ័ពផ្នែកអន្តរាគមន៍
រាជាណាចក្រថៃ ( ទីក្រុងបាងកក )
១៤ មិថុនា ១៩៥៣ ព្រះអង្គត្រូវបានរដ្ឋមន្រ្តីថៃ ហ្វូង វិបុលសង្គ្រាម ទទួលយ៉ាងសោះអង្គើយ
នៅតំបន់ស្វ័យយ័ត
- ប្រជាជនទាំងប្រុសទាំងស្រី ៤០.០០០០ នាក់ស្ម័គ្រចិត្តចូលបំរើក្នុងជីវពលនារិក្លាហានដោយទទួលហ្វឹកហាត់យ៉ាងសកម្ម
- ក្នុងសេចក្តីប្រកាសចុះថ្ងៃទី ៧ កក្កដា ១៩៥៣ ប្រទេសកម្ពុជាបានផ្ញើរសារទៅប្រទេសបារាំងពីអំណាចទាំងឡាយដែលខ្មែរទាមទារ
- ២១ មិថុនា ១៩៥៣ ព្រះអង្គយាងពីប្រទេសថៃ មកគង់នៅខេត្តសៀមរាប ដើម្បីស្កាប់ការចរចារនៅទីក្រុងភ្នំពេញ
- ២៩ សីហា ១៩៥៣ បារាំងផ្នែកយុត្តិធមម៌ និងប៉ូលីស អោយខ្មែរ
- ១៧ តុលា ១៩៥៣ ប្រគល់អធិបតេយ្យផ្នែកយោធា
- ៨ វិច្ឆិកា ១៩៥៣ ព្រះអង្គយាងចូលទីក្រុងភ្នំពេញ
- ៩ វិច្ឆិកា ១៩៥៣ ប្រារព្ធធ្វើពិធីផ្ទេរអំណាចនៅមុខព្រះបរមរាជវាំង ដោយឧត្តមសេនីយ៍ឡង់ ក្កាត ថ្វាយព្រះមហាក្សត្រខ្មែរយ៉ាងឧឡារិក ។