ស្ត្រីភាគច្រើនមានអាការៈចង់ក្អួតចង្អោរអំឡុងពេលត្រីមាសដំបូងនៃការមានផ្ទៃពោះដែលគេហៅថា «ការចាញ់កូន»។ រោគសញ្ញានេះ អាចនឹងមានភាពធូរស្រាលនៅពេលអាយុផ្ទៃពោះកាន់តែច្រើន។
អ្នកជំនាញបានណែនាំវិធីមូយចំនួនដែលអាចជួយគ្រប់គ្រងការចាញ់កូន ដូចខាងក្រោម៖
- បរិភោគអាហារគ្មានជាតិហឹរ ដែលសម្បូរវីតាមីនបេប្រាំមួយ (B6) រួមទាំងស្រូវសាឡីទាំងមូល និងគ្រាប់ធុញ្ញជាតិ ឬផ្លែឈើដូចជា ចេក ល្ហុង សាច់ត្រី និងសាច់គ្មានជាតិខ្លាញ់
- នៅពេលព្រឹកក្រោកពីគេង សូមទុកពេលឱ្យច្រើនដើម្បីក្រោកចេញពីគ្រែ។ សូមព្យាយាមញ៉ាំអ្វីដែលមិនធ្វើឱ្យឆ្អែតពេក តាមដែលអាចធ្វើទៅបានដូចជា នំ ឬអាហារសម្រន់នៅពេលព្រឹក
- នៅពេលរសៀល សូមទទួលទានអាហារតិច តែច្រើនដងជាជាងបរិភាគច្រើនៗ
- បរិភោគទឹក ៣០នាទីមុនពេលញ៉ាំអាហារជាជាងអំឡុងពេលញ៉ាំអាហារ
- ជៀសវាងអាហារ ឬក្លិនដែលធ្វើឱ្យចង្អោរដែលអាចបង្កតែធ្ងន់ធ្ងរ
- គេងឱ្យបានច្រើន
- ជៀសវាងអាហារហឹរ និងអាហារខ្លាញ់។