បានជាខ្ញុំចង់ធ្វើជាគ្រូបង្រៀនដោយសារបំណងប្រាថ្នាចង់អប់រំកុមារាកុមារី យុវជនជាអ្នកបន្តវេនពីមនុស្សចាស់ ធ្វើការអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជាពលរដ្ឋល្អ ដែលមានប្រយោជន៍ជាទីសង្ឃឹម និងជាសរសរទ្រូងប្រទេសជាតិដូចជាការអប់រំសំខាន់ៗមួយចំនូនគឺៈ
+ អប់រំឲ្យមានចំណេះដឹងទូលំទូលាយ និងមានលក្ខណៈវិទ្យាសាស្រ្តបច្ចេកទេជឿនលឿន
+ អប់រំឲ្យមានសីលធម៌ គុណធម៌ចេះគោរពសិទ្ធិមនុស្ស និងលទ្ធប្រជាធិបតេយ្យ
+ អប់រំឲ្យមានសុខភាពល្អ សាមគ្គីភាពល្អ និងយល់ដឹងពីបរិស្ថានល្អ
+ អប់រំឲ្យចេះស្រាវជ្រាវរកចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ ចេះស្វ័យអភិវឌ្ឍន៍ខ្លួនឯង និងមានមនសិការខ្ពស់ចំពោះប្រទេសជាតិ
+ អប់រំឲ្យចេះរកល្បិច និងវិធីសាស្រ្តល្អៗក្នុងការផ្តល់ចំណេះដឹង និងអប់រំមនុស្សជំនាន់ក្រោយក្លាយជាពលរដ្ឋល្អពីព្រោះថា៖
- គ្រូជាអ្នកកសាងធនធាន សាងគុណធម៌ គុណភាពមនុស្ស
- គ្រូជាអ្នកសង់គ្រឹះជីវីតមនុស្ស និងជាគ្រូពេទ្យបំបាត់ភាពល្ងង់
- គ្រូជាអ្នកដឹកនាំសតិបញ្ញា និងគឹជាវិស្វករបញ្ញារបេស់ជាតិ
- គ្រូជាអ្នកនាំផ្លូវទៅរកសេចក្តីសុខ ភាពថ្លៃថ្នូរ និងសុភមង្គល
- គ្រូជាវិស្វករនៃព្រលឹង និងជាឃ្លាំងបញ្ញារបស់ជាតិ
- គ្រូជាបុព្វការីជន ជាឪពុកម្តាយទីពឹងរបស់សិស្ស ជាបុគ្គលដែលគួរគោរព និងជាមនុស្សដែលលះបង់ប្រយោជន៍ខ្លួនឯងដើម្បីជាប្រយោជន៍ជាតិ ។