គឺសំដៅដល់ការធ្វើកម្មសិក្សាការី ការតាំងស៊ប់ក្នុងក្របខណ្ឌ ការតែងតាំង ការដំឡើងថ្នាក់ ការដំឡើងឋានន្តរស័ក្តិ ការរៀបឋានន្តរស័ក្តិជាថ្មី ការផ្លាស់ប្តូរកន្លែងធ្វើការ ការផ្ទេរក្របខណ្ឌ ការដាក់ឱ្យនៅក្រៅក្របខណ្ឌដើម ការដាក់ឱ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស ការបញ្ឃប់ពីការងារ ការបណ្តេញចេញពីការងារ ការចូលនិវត្តន៍ ការបន្ថយឋានន្តរស័ក្តិ ការបន្ថយថ្នាក់ ការព្យួរមុខងារដោយផ្អាកបៀវត្ស ការចូលបម្រើការងារជាថ្មី។ល។
Askcns Latest Questions
១.បុគ្គលិកដែលត្រូវបានជ្រើសរើសនិងតែងតាំងដោយក្រុមប្រឹក្សាៈ បុគ្គលិកទាំងនេះ គឺជាបុគ្គលិកដែលត្រូវបានជ្រើសរើស និងតែងតាំងដោយក្រុមប្រឹក្សានៅពេលមានតម្រូវការធនធានមនុស្សដើម្បីបំពេញភារកិច្ច និងករណីកិច្ចឆ្លើយតបទៅនឹងតម្រូវការងារដែលក្រុមប្រឹក្សាត្រូវអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ២.បុគ្គលិកដែលត្រូវបានតែងតាំងនឹងចាត់តាំងឱ្យទៅបំពេញការងារជាមួយក្រុមប្រឹក្សាៈ បុគ្គលិកទាំងនេះ គឺបុគ្គលិកដែលត្រូវបានតែងតាំងឱ្យទៅបំពេញការងារជាមួយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមការកំណត់របសរាជរដ្ឋាភិបាល ដែលគោលនយោបាយនេះ មានវិសាលភាពអនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
នីតិវិធីនៃការបង្កើតរដ្ឋាភិបាលបន្ទាប់ពីជាប់ឆ្នោតមានពីររូបមន្ដ៖ ទី១: បង្កើតសភារួចទើបបង្កើតរដ្ឋាភិបាលតាមក្រោយតាមសម្លេង៥០%បូកមួយតាមរយ:ការបោះឆ្នោតជាសម្ងាត់។ ទី២: បង្កើតរដ្ឋសភានិងរដ្ឋាភិបាលក្នុងពេលតែមួយតាមរយ:ការបោះឆ្នោតជាកញ្ចប់។
ដើម្បីធ្វើឲ្យសម្រេចបាននូវគោលនយោបាយខាងលើ ក្រសួងឧស្សាហកម្មរ៉ែនិងថាមពល បាននិងកំពុងជម្រុញក្រុមវិនិយោគទាំងអស់ឲ្យខិតខំអនុវត្តន៍បន្តការសាងសងប្រភពផ្គត់ផ្គង់អគ្គិសនី រោងចក្រអគ្គិសនីធ្យូងថ្ម និងជាពិសេសប្រភពវារីអគ្គិសនីដែលជាសក្កានុពលថាមពលធម្មជាតិនិងថាមពលកើតឡើងវិញ ។
រដ្ឋាភិបាលមានគោលបំណងនយោបាយថាមពល ដែលមានភាពប្រាកដប្រជាដូចខាងក្រោម៖ ផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យបានគ្រប់គ្រាន់នៅក្នុងទូទាំងប្រទេស តាមតម្លៃសមរម្យដែលអាចទទួលយកបាន ធានាឲ្យមានការទុកចិត្ត និងស្ថិរភាពក្នុងការផ្គត់ផ្គងថាមពលអគ្គិសនីដើម្បីសម្រួលដល់ការធ្វើវិនិយោគ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ លើកទឹកចិត្តដល់ការប្រើប្រាស់ថាមពលដោយប្រសិទ្ធិភាព និងកាត់បន្ថយការប់ះពាល់បរិស្ថានដែលបណ្តាលមកពីការប្រើប្រាស់និងការផ្គត់ផ្គង់ថាមពល បន្តជម្រុញឲ្យមានការចូលរួមវិនិយោគក្នុងវិស័យថាមពលពីផ្នែកឯកជន បន្តជម្រុញឲ្យមានការអភិវឌ្ឍន៍វិស័យថាមពលកើតឡើងវិញ ។
មុខងារជាមូលដ្ឋាននៃការដឹកនាំមានដូចជា ៖ ផ្ដល់នូវសេវាកម្ម បំរើផលប្រយោជន៍ទាំងអង្គភាព និងបុគ្គលិកដែលបំរើការងារផងដែរ ប្រើការសំរេចចិត្តមុឺងម៉ាត់ ហ៊ានប្រថុយ ធ្វើអ្វីៗឲ្យសកម្ម បញ្ចុះបញ្ចូល ផ្ទេរសិទ្ធិ និងទុកចិត្តមនុស្ស (បុគ្គល) បញ្ចេញទស្សនះរបស់ពួកគេ ធ្វើផែនការជាយុទ្ធសាស្រ្ត ចរចារ និងដោះស្រាយជាមួយមនុស្ស (បុគ្គល) ទុកចិត្តលើការវិនិច្ឆ័យរបស់បុគ្គលិក ទទួលយកការខុសត្រូវ សំរេចលទ្ធផល ។
ជំហ៊ានដែលត្រូវអនុវត្តសម្រាប់ការដឹកនាំមានដូចជា ៖ កំណត់គោលដៅ ធ្វើយ៉ាងណាឲ្យច្បាស់ថាគោលដៅនោះត្រូវបានបុគ្គលិកយល់ហើយ ធ្វើផែនការដើម្បីឈានទៅដល់គោលដៅ ចាប់ផ្ដើមដំណើរការសកម្មភាព រក្សានូវសកម្មភាពឆ្ពោះទៅរកគោលដៅ ផ្ដល់នូវការជំរុញទឹកចិត្តគេ និងភាពពេញចិត្ត ពេញថ្លើម ដើម្បីឲ្យដំណើរការបានប្រក្រតី វាយតម្លៃលទ្ធផល ជូនរង្វាន់ដល់នរណាដែលបានជួយអ្នកឲ្យសំរេចគោលដៅ ។
គណនីឥណទេយ្យ គឺជាគណនីមួយដែលបង្ហាញា អតិថិជនជំពាក់ប្រាក់ក្រុមហ៊ុន ។ គណនីឥណទេយ្យ កើតឡើងដោយសារការលក់ទំនិញជឿ ឬការផ្តល់សេវាកម្មដោយជំពាក់ទៅកាន់អតិថិជន ។ មូលហេតុ ៖ ១. ការលក់ជំពាក់ គឺដើម្បីបង្កើនការលក់(លក់ឲ្យបានច្រើន) ២. ការលក់ជំពាក់ គឺដើម្បីទាក់ទាញអតិថិជនឲ្យទិញ ឬប្រើសេវា ៣. ស្រូបទាញអ្នកមានឱនភាពសាច់ប្រាក់ឲ្យទិញផងដែរ ។
ប្រភពចំណូលរបស់ព្រះរាជាណាចក្រកម្ពុជា (តាមច្បាប់ហិរញ្ញវត្ថុ) មានដូចខាងក្រោម ៖ ក- ចំណូលចរន្ត ១- ចំណូលសារពើពន្ធ ៖ ចំណូលពន្ធគយ និងចំណូលពន្ធនិងអាករគ្រប់ប្រភេទ (ឬ ចំណូលពន្ធគយនិងចំណូលពន្ធដារ) ។ ២- ចំណូលមិនមែនសារពើពន្ធ ៖ ចំណូលពីការលក់ ជួលទ្រព្យសម្បត្តិរដ្ឋ ឬចំណូលពីលិខិតឆ្លងដែន និងទិដ្ឋាការ កាស៊ីផ្សារ ខ- ចំណូលមូលធន ១- ចំណូលពីប្រភពផ្ទាល់ ជំនួយ (កំចី) និងជំនួយឥតសំណង ដែលកម្ពុជាទទួលបានពីបណ្តាប្រទេសនានា រួមមាន ៖ ប្រទេសជប៉ុន ចិន សហគមន៍អឺរ៉ុប អូស្រ្តាលី អាមេរិក កាណាដា ។ ល ។ ចំណូលពីការលក់អចលនទ្រព្យ ៖ (អគារ, ...
ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុគឺ ត្រូវការចំណាយពេលច្រើន ។ ដូច្នេះហេតុអ្វីបានជាអាជីវកម្ម អង្គការ និងស្ថាប័ណ្ណអ្វីទាំងអស់ត្រូវការមុខងារជំនាញខាងគណនេយ្យដើម្បីធ្វើអ្វី ? ទាំងនេះរួមមាន ៖ សម្រេចចិត្តបានកាន់តែល្អប្រសើរ នេះអាចរៀបចំគោលដៅបានយ៉ាងមានប្រសិទ្ធភាពសម្រាប់ពេលអនាគត ។ វាផ្តល់ឲ្យអ្នកនូវភាពច្បាស់លាស់ និងភាពត្រឹមត្រូវក្នុងអាជីវកម្មរបស់អ្នកថាកំពុងតំណើរការយ៉ាងម៉េច ដូចច្នេះហើយអ្នកធ្វើឲ្យអាជីវកម្មរបស់អ្នកឲ្យមានភាពល្អប្រសើរ ។ រៀបចំការបង់ពន្ធ វាមានសារៈសំខាន់ហើយចាំបាច់សម្រាប់គ្រប់អាជីវកម្មទាំងអស់ រួមទាំងម្ចាស់អាជីវកម្មបុគ្គលដើម្បីបង់ពន្ធ និងរបាយការណ៍និងការយកពន្ធ ។ វានឹងរក្សាព័ត៌មានឲ្យមានសណ្តាប់ធ្នាប់ ។ ផ្តល់ភ័ស្តុតាងនៃភាពជោគជ័យរបស់អ្នក អ្នកផ្គត់ផ្គង់និងអតិថិជនអាចចង់ពិនិត្យមើលស្ថេរ ដើម្បីអាចធ្វើការបង់ប្រាក់ ឬមួយក៏ផ្គត់ផ្គង់ទំនិញតាមតំរូវការឬមួយក៏អត់ ។ ហើយផលចំណេញថាតើវាកំពុងដំណើរការយ៉ាងដូចម្តេច ។ ធនាគារប្រហែលជាចង់ដឹងថាតើអាជីវកម្មរបស់អ្នកមានដំណើរការយ៉ាងដូចម្តេច ដើម្បីដឹងថាតើអ្នកមានលទ្ធភាពក្នុងការទូរទាត់សងបំណុលបានដែរឬទេ ។ របាយការណ៍ហិរញ្ញវត្ថុ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់គ្រប់អាជីវកម្មរបស់អ្នក ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសកម្ពុជាមានអាជីវកម្មជា ច្រើនដែលមិនចាប់អារម្មណ៍ទៅលើរបាយការណ៍ហិរញ្ញវត្ថុ ។ វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អាជីវកម្មដែលមានរយៈពេលវែង ។ អ្នកប្រហែលជាគិតថាអាជីវកម្មរបស់អ្នកមានដំណើរការល្អហើយដូច្នេះអ្នកមិនត្រូវការវាទេ ។ អ្នកក៏មានអារម្មណ៍ថាទទួលបានការជោគជ័យគឺពិតជាមានអារម្មណ៍ល្អមែន ...