យើងដឹងហើយថាទស្សនវិជ្ជា ពិចារណាលើបញ្ហាមនុស្សនិងបញ្ហាធំៗដែលទាក់ទង និងមនុស្ស ។ ដូចនេះបញ្ហាដែលទស្សនវិជ្ជា ត្រូវគិតពិចារណាមានបញ្ហាកំណើតមនុស្សលោក បញ្ហាវាសនាបញ្ហាន័យនៃជីវីតបញ្ហាអកុសលបញ្ហាសហអត្តិភាពនៃរបៀបនិងកង្វះរបៀបបញ្ហារបៀបរៀបរយនៃពិភពលោកបញ្ហាពុទ្ធិបញ្ហាភាវៈបញ្ហាសុខៈជាដើម ។ ៥. ពីបុរាណកាលទស្សនវិជ្ជាជាពុទ្ធិសកល ជាស្យង់នៃស្យង់ទស្សនវិជ្ជាសិក្សាគ្រប់ស្យង់ក្តោបគ្រប់ស្យង់ទាំងអស់ ។ មកដល់សតវត្សរ៍ទី១៩ស្យង់បានឯករាជ្យវត្ថុសិក្សារបស់ទស្សនវិជ្ជា ត្រូវបានវបង្រួមមកត្រឹមសិក្សាពីចិត្តវិទ្យា សីលវិជ្ជាកត្តវិជ្ជានិងបរមត្ថវិជ្ជា ។ ចាប់ពីឆ្នាំ ១៩៦០មកមុខវិជ្ជាទាំងបួនត្រូវបានបង្រួមចូលគ្នាជាពីរ គឺពុទ្ធិ និងអំពើដែលជាមុខសញ្ញាសិក្សារបស់ទស្សនវិជ្ជា ។
Askcns Latest Questions
ដែលហៅថាពិចារណាតាមទស្សនវិជ្ជា គឺ ពិចារណាតាមបែបទស្សនវិជ្ជា គឺជាការពិចារណាមួយ ដែលទាមទារនូវអំណត់ខន្តីជំនះគ្រប់តណ្ហា គ្រប់ឧបសគ្គនិងការលំបាកដែលផ្តើមចេញពីចំងល់ទៅសង្ស័យដើម្បីឈានទៅដល់ការពិចារណា ។ តាមសូក្រាត ពិចារណាតាមបែបទស្សនវិជ្ជាគឺ ហាត់ស្លាប់មានន័យថាសូក្រាត ពិចារណាលើន័យជីវីតរបស់ខ្លួនផ្ទាល់សិនរួចហើយទើបពិចារណាដល់បញ្ហាអ្នកដទៃ ។ តាមកង់ ពិចារណាតាមបែបទស្សនវិជ្ជា គឺពិចារណាលើបញ្ហាធំៗបី ៖ តើយើងអាចស្គាល់អ្វីខ្លះ ? តើយើងត្រូវធ្វើអ្វីខ្លះ ? តើយើងអាចសង្ឃឹមលើអ្វីខ្លះ ?
បើតាមផ្លូវបញ្ញាគតិវិញ្ញូ គឺបញ្ញាញាណគឺវិនិច្ឆ័យត្រឹមត្រូវគឺទំលាប់ពិចារណារបស់មនុស្ស លើបញ្ហាមនុស្សនិងសង្គមដោយប្រើបញ្ញា ។ បើតាមផ្លូវសីលធម៌វិជ្ជា គតិវិញ្ញូគឺជាលក្ខណៈប្រកបដោយវិចារណញាណ នៃអាកប្បកិរិយាគឺការចេះប្រមាណកំលាំងទំនងរបស់ខ្លួន ជាមួយអំណាចត្រួតត្រាលើខ្លួនឯង ។
+ តាមមពីតាគ័រ និងតាមន័យដើមជាភាសាក្រិចទស្សនវិជ្ជាគឺ ស្នេហាគតិវិញ្ញូ ។ + សូក្រាតយល់ថា៖ ស្នេហាគតិវិញ្ញូ គឺស្វែងរកគតិវិញ្ញូ ចង់បានគតិវិញ្ញូព្រោះមនុស្សខ្វះគតិវិញ្ញូ ។ + តាមន័យបច្ចុប្បន្ន ទស្សនវិជ្ជាគឺគិតពិចារណាលើបញ្ហាមនុស្សដើម្បីស្វែងរកន័យអោយជីវីត ។ ក្នុងក្របខណ្ឌគិតពិចារណា អាចកំណត់ន័យបានថា ៖ ទស្សនវិជ្ជា គឺជាប្រព័ន្ធគំនិត ចំនេះ បញ្ញត្តិ ដែលបានចងក្រងទៅជាទ្រឹស្តីមួយ ឬជាលទ្ធិមួយ ។ ទស្សនវិជ្ជាគឺជាការភ្ញាក់នៃញាណ ការភ្ញាក់ខ្លួនឯងធ្វើអោយមនុស្សចេះស្គាល់ខ្លួនឯង ចេះកំណត់ខ្លួនឯងចេះខ្មាស់ខ្លួនឯង និងចេះធ្វើម្ចាស់លើខ្លួនឯង ។ តាមឧព្ភតតន័យៈ ទស្សនវិជ្ជា<ទស្សនៈ + វិជ្ជា = ការមើលឃើញឬគំនិត + វិជ្ជា ឬការសិក្សា មានន័យថាការសិក្សាលើគំនិតរបស់ទស្សនវិទូ ឬគតិវិទូធំៗដែលមានរួចមកហើយ ។
អព្ភន្តរញាណ គឺជាពុទ្ធិដែលកើតមកពីការចង់បានផ្ទាល់ និងភ្លាមៗដោយមានលក្ខណៈជាចំណេះដឹងផ្ទាល់ភ្លាមៗ ជាវិចារណភាពគ្មានតិចនិច គ្មានវិធីទាក់ទងទៅនឹងមនុស្សម្នាក់ៗដែលជាប្រធានវិស័យភាពនោះឡើយ។ អព្ភន្តរញាណចែកចេញជា អព្ភន្តរញាណចិត្តវិទ្យា អព្ភន្តរញាណឥន្ទ្រីយ៍ អព្ភន្តរញាណបញ្ញា អព្ភន្តរញាណបរមត្ថវិជ្ជា ឬអស្តិរូបវិជ្ជា។
សិក្សាប្រៀបធៀបលក្ខណៈរបស់អព្ភន្តរញណ និងវិចារ៖ អព្ភន្តរញាណ ជាពុទ្ធិដំបូង និងផ្ទាល់ ជាពុទ្ធិសំយោគ អរិចារណភាព ជាពុទ្ធិប្រធានវិស័យ គ្មានបញ្ញត្តិ គ្មានលំដាប់ គ្មានវិធី គ្មានតិចនិច គ្មានទំនាក់ទំនងគ្មានគោលការណ៍ វិចារ ជាពុទ្ធិបន្ទាប់និងប្រយោល ជាពុទ្ធិវិភាគ ពិចារណាល្អិតល្អន់ ជាពុទ្ធិវត្ថុវិស័យ មានបញ្ញត្តិ មានលំដាប់ មានវិធី មានទំនាក់ទំនងវិនិច្ឆ័យមួយទៅមួយទៀត មានគោលការណ៍ជាក់លាក់ ។
បញ្ញា គឺជាសេចក្តីដឹងទូទៅ សេចក្តីដឹងកើតអំពីការរៀន ស្តាប់ គិត សួរ ការដឹងច្បាស់នូវសេចក្តីពិតៈ មានបញ្ញា ឥតបញ្ញា។ (វចនានុក្រម សម្តេចជួន ណាត) បញ្ញាមាន ២ប្រភេទគឺ៖ បញ្ញាប្រតិបត្តិៈ ជាបញ្ញាកម្រិតទាបហើយកើតឡើងចំពោះសត្វស្វា និងកូនក្មេងអាយុក្រោមពីរឆ្នាំ។ បញ្ញាទ្រឹស្តីៈ ជាបញ្ញាដែលកើតចេញពីគំនិតអរូបិយអាស្រ័យដោយមានភាសាជាជំនួយ។
ឆន្ទះជាកំលាំងចិត្តដែលជំរុញអោយមនុស្សយើងធ្វើសកម្មភាពប្រកបដោយការត្រិះរិះពិចារណា ។ ឆន្ទះ ជាលំនាំចិត្តដែលតំរងទិសសកម្មភាព មនុស្សឆ្ពោះទៅរកសំរេចបំនងមួយជាក់លាក់ដោយជំនះនូវឧបសគ្គនិងការលំបាកទាំងឡាយ ។ ឧទាហរណ៍៖ ការប្តេជ្ញាចិត្តចំរៀនអោយប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាកំរិត២ គោលបំនងៈប្រលងជាប់សញ្ញាប័ត្រ មធ្យមសិក្សាកំរិត២ សកម្មភាពៈ ខំរៀន ការលំបាកៈ ទូរឯកសារលក្ខណៈពិបាកយល់នៃមេរៀនតាមមុខវិជ្ជានីមួយៗ ។
ឧត្តមគតិជាតិគឺជាទឹកចិត្តដ៏ខ្ពង់ខ្ពស់ដ៏ល្អប្រពៃដែលផុសចេញពីបេះដូងរបស់មនុស្សម្នាក់ៗ។ -អត្តសញ្ញាណជាតិ: សំដៅទៅលើអ្វីៗដែលមានលក្ខណៈសំគាល់ជាតិខ្មែរដូចជា៖ (ឈ្មោះមនុស្ស ទីកន្លែងទឹកដី ភាសាខ្មែរ) [គ្មានលើកដាក់សំលេង មានផ្នត់ដើម ផ្នត់ជែក…] សំលៀកបំពាក់ របៀបខ្មែរ ធម្មជាតិ[ដើមត្នោត ទន្លេសាប ទឹកសាប ទឹកប្រៃ រ៉ែក្នុងដី…] សិល្បៈ[ភ្លេងពិណពាទ ភ្លេងមហោរី ភ្លេងខ្មែរ…] របាំ [របាំបុរាណ របាំប្រពៃណី របាំប្រជាប្រិយ…] ល្បែង [ល្បែងប្រជាប្រិយ…]។ តាមរយៈពាក្យឧត្តមគតិជាតិ និង អត្តសញ្ញាណជាតិនេះ បានឆ្លុះបញ្ចាំងអំពីសារសំខាន់នៃអត្តសញ្ញាណជាតិ ដូចជា៖ -ស្គាល់អំពីតម្លៃនៃអរិយធម៌ជាតិ -យល់ដឹងស៉ីជម្រៅ និងចេះថែរក្សាការពារព្រលឹងជាតិអោយបានគង់វង្ស -ស្គាល់ពីអត្តចរិកពិតរបស់ជាតិ -មានជំហរស្រឡាញ់ពេញចិត្ត និងមានឧត្តមគតិដ៏ខ្ពង់ខ្ពស់ចំពោះជាតិ -ចេះថែរក្សាការពារអត្តសញ្ញាណជាតិខ្មែរ -មានវិធានការទប់ស្កាត់នូវអ្វីដែលអសកម្មមិនល្អ ចំពោះអត្តសញ្ញាណជាតិ ដូចនេះមតិខាងលើពិតជាត្រឹមត្រូវហើយមានសារសំខាន់ក្នុងការអប់រំដាស់តឿនកូនខ្មែរអោយស្គាល់វប្បធម៌ អរិយធម៌របស់ខ្លួនច្បាស់លាស់ និងឈានទៅថែរក្សាការពារអោយបានគង់វង្ស។
អរិយជន គឺជនដ៏ប្រសើរ អ្នកដែលមានតម្លៃគួរជាទីរាប់រកនៃជនដទៃ។