ទន្លេនៃប្រព័ន្ធនីមួយៗមានលក្ខណៈរូបមិនដូចគ្នាទេ ដូចជាទទឹង បណ្តាយ ខុសគ្នា។
Askcns Latest Questions
ប្រព័ន្ធផ្លូវទឹកដែលមានសារៈសំខាន់សេដ្ឋកិច្ចខ្លាំងជាងគេ គឺប្រព័ន្ធទន្លេមេគង្គ ព្រោះវាអាចធ្វើនាវាចរណ៏បាន ផ្តល់ថាមពលអគ្គិសនី ដីល្បាប់ និង ត្រី..។
ខេត្តដែលស្ថិតនៅតំបន់ខ្ពង់រាបខាងកើតនិងឦសានមាន កំពង់ចាម ក្រចះ មណ្ឌលគីរី រតនៈគីរី ស្ទឹងត្រែង។
អាស៊ីអាគ្នេយ៏មានអាកាសធាតុត្រូពិចមូសុង និងអាកាសធាតុអេក្វាទ័រ។
ព្រៃឈើកម្ពុជាបាត់បង់ដោយសារកត្តាសំខាន់ៗដូចខាងក្រោមៈ ការធ្វើអាជីវកម្មទ្រង់ទ្រាយធំបែបអានាធិបតេយ្យ។ ភ្លើងឆេះព្រៃ ការកាប់ព្រៃឈើសំរាប់ធ្វើចំការ
ត្រី និងសត្វព្រៃមួយចំនួនបានផុតពូជដោយសារៈ ការរានព្រៃរនាម និងព្រៃកោងកាង ហើងបឹងទន្លេសាបកាន់តែរាក់ទៅៗ ការកាប់បំផ្លាញព្រៃដើម្បីធ្វើអាជីវកម្មទ្រង់ទ្រាយធំ សង្រ្គាម (ការទំលាកគ្រាប់បែក មីន) ការនេសាទ និងប្រមាញ់ខុសច្បាប់ ប្រើថ្នាំសំលាប់សត្វបក្សី។
ជួរភ្នំក្រវាញ និងជួរភ្នំដងរែកមានធនធានធម្មជាតិសំខាន់ៗដូចជាៈ ព្រៃឈើ សត្វព្រៃ និងប្រភពទឹកផ្តល់ទឹកដល់ដងស្ទឹង ព្រែក ដែលនៅតាមមាត់សមុទ្រ និងទំនាបកណ្តាល។
ជូរភ្នំក្រវាញស្ថិតនៅភាគនិរតីនៃប្រទេសសណ្តូកតាម បណ្តោយឆ្នេរ ពីខេត្តកោះកុងដល់ខេត្តកំពត។
ឆ្នេរសមុទ្រកម្ពុជាស្ថិតនៅប៉ែកនិរតីនៃប្រទេស មានប្រវែង ៤៤០គីឡូម៉ែត។
កសិកម្មនៅកម្ពុជាយើងមានលក្ខណៈយថាផល។ សារៈសំខាន់ចំពោះសេដ្ឋកិច្ចជាតិគឺ៖ ផ្តល់ការងារដល់ប្រជាកសិករមួយភាគធំ ផ្តល់ស្បៀងអាហារសម្រាប់ប្រជាជន ផ្តល់ផលិតផលដើម្បីបំពេញតម្រូវការក្នុងស្រុក និងដើម្បីនាំចេញ។