– ការអភិវឌ្ឍចិត្ត គឺត្រូវធ្វើចិត្តឲ្យល្អ ឬជាកុសល្យ សំដៅលើចិត្តដែលល្អ ជាកុសលបាន គឺចិត្តដែល មានសុខភាព គុណធម៌ និងគុណភាព ។ ក. “ចិត្តមានសុខភាព” គឺចិត្តដែលមានសុខភាពល្អ ហើយចិត្តដែលមានសុខភាពល្អ គឺចិត្តដែលមិនចេះ កើតទុក្ខ មិនសោកសៅ មិនច្រឡោត មិនរវើរវាយ រហូតដល់ថានៅពេលនិន្ទ្រាលង់លក់ មិនយល់សប្តិ មមើមមាយទៀតផង។ ដូចនេះ មនុស្សដែលមានសុខភាពល្អ មាំមួនក៏ អាស្រ័យទៅលើចិត្តមានសុខភាពល្អដែរ ។ ខ. “ចិត្តមានគុណភាព” គឺសំដៅទៅលើចិត្តដែល មានការអត់ធន់ អត់ធ្មត់ រឹងប៉ឹង ក្លាហាន មោះមុត ពូកែគិត ចាំបានច្រើន បានយូរ ពូកែដឹង មិនងាយ តក់ស្លុត ភ័យរន្ធត់ ...
Askcns Latest Questions
– ត្រូវចេះរៀបចំផែនការគ្រួសារ – មិនត្រូវរៀបការនៅវ័យក្មេងពេក និងការរួមភេទ ដោយគ្មានការពិចារណា ដែលនាំឲ្យទទួលផល វិបាកធ្ងន់ធ្ងរ – ត្រូវសម្រេចចិត្តឲ្យបានត្រឹមត្រូវ មុននឹងរៀប អាពាហ៍ពិពាហ៍ ព្រោះជាជម្រើសនៃសុភមង្គល – មានទំនួលខុសត្រូវច្បាស់លាស់ អំពីចំនួនកូន ដើម្បីធានាសុវត្ថិភាព – ជៀសវាងការមានផ្ទៃពោះឆាប់ ញឹកញាប់ និង កំឡុងពេលបំបៅដោះ – មិនត្រូវប្រព្រឹត្តអំពើពាលាអាវាសែ ស្រីស្រា ល្បែង ស៊ីសង និងថ្នាំញៀន – មានលំហាត់ប្រាណជាប្រចាំ (កីឡា) – រក្សាអនាម័យឲ្យល្អ
ក/ ឥទ្ធិពលវប្បធម៌បរទេសជះឥទិ្ធពលមកលើ យុវជនខ្មែរ ដូចជា ៖ – តន្ត្រីញ័រញាក់ ខុសពីលក្ខណៈជាតិខ្មែរ – ភាពយន្តអាសអាភាស កាប់សម្លាប់ ឆក់ប្លន់ ល្បិចកលខ្មៅងងឹត……. – សម្លៀកបំពាក់ស៊ីវិល័យហួសហេតុ ហូរចូល – ម៉ូតសក់ ឬកពារ កិរិយាមារយាទបរទេស (ចាប់ ដៃ ញាក់ចិញ្ចឹម លើកដៃ ដំណើរលោត…..) – អត្តចរិត ទំនៀមទម្លាប់ប្រពៃណី ឥរិយាបថ ដេក ដើរ ឈរ អង្គុយ ប្រាសចាក និងអត្តចរិត របស់ជាតិខ្មែរ ។ – សម្ភារៈប្រើប្រាស់ច្រើនតែបរទេសនិយម មិន ចូលចិត្តប្រើប្រាស់នូវអ្វីដែលជារបស់ជាតិខ្លួន ។ ខ/ តាំងនាមឱ្យបុគ្គលិកសិក្សាមួយរូប មានវិធានការទប់ស្កាត់ វប្បធម៌ពាលាអាវាសែ ...
រដ្ឋាភិបាលត្រូវ – លើកស្ទួយទស្សនៈជាតិនិយម -បណ្តុះស្មារតីប្រជាពលរដ្ឋអោយចេះស្រលាញ់ និង ការពារទំនៀមទំម្លាប់ ប្រពៃណី វប្បធម៌របស់ខ្លួន – ជំរុញការផ្សព្វវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី របស់ជាតិខ្លួនដូចជាៈ ពិធីបុណ្យចូលឆ្នាំ បុណ្យភ្ជុំ បិណ្ឌ របៀបគារកិច្ចខ្មែរ សិល្បៈ តូរតន្រ្តី…….. – ចេះគាំទ្រ និងលើកទឹកចិត្តដល់បុគ្គលណាដែល បានចូលរួមថែរក្សា និងបង្កើតស្នាដៃក្នុងការការពារ និងថែរក្សាប្រពៃណី ទំនៀមទម្លាប់ជាតិរបស់ខ្លួន – ទប់ស្កាត់រាល់អំពើពាលាអាវាសែ ដែលធ្វើអោយ ខូចទំនៀមទម្លាប់ជាតិ – ទប់ស្កាត់វប្បធម៌បរទេសមិនល្អ ដែលហូរចូលមក ក្នុងប្រទេស ក្នុងនាមជាយុវជន ត្រូវមានភារកិច្ច ៖ – ប្រកាន់យកទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ ជាតិ – រួមចំណែកការពារ និងថែរក្សាមត៌កវប្បធម៌ – ហ៊ានប្រឆាំងរាល់អំពើពាលា ដែលប្រាសចាកពី វប្បធម៌ប្រពៃណីជាតិ – ជួយអូសទាញមិត្តភក្តិ និងប្រជាពលរដ្ឋក្នុងសហ ...
យុវជនដែលអាចក្លាយជាមេដឹកនាំបានទៅអនាគតត្រូវមានលក្ខណៈសម្បតិ្ត ដូចតទៅ ៖ – មានសុខភាពល្អ កាយសម្បទាមាំមួន មិនពិការ អវយវណាមួយឡើយ គ្មានជំងឺប្រចាំកាយធ្ងន់ធ្ងរ និងគ្មានបញ្ហាខាងសសៃប្រសាទនោះទេ ។ – មានសម្បទាល្អ អាចបំពេញកិច្ចការស្រាវជ្រាវបាន គ្រប់មធ្យោបាយ តាមផ្លូវចិត្ត បញ្ញា និងសម្ភារៈ ទៅ តាមលទ្ធភាព ។ – មានភាពឈ្លាសវៃ ចេះស្គាល់កាលៈទេសៈ ចេះបត់ បែនតាមសភាពការណ៍ – មានចំណេះដឹងសមស្របតាមតម្រូវការសង្គម និង បទពិសោធន៍គ្រប់កាលៈទេសៈ – មានសមត្ថភាពអាចជំនួសរៀមច្បង ឬមនុស្ស ចាស់បានយ៉ាងល្អប្រសើរ – មានគុណធម៌ សីលធម៌ស្មោះត្រង់ ឧត្តមគតិ មន សិកាការងារ គិតប្រយោជន៍រួមជាធំ ឧស្សាហ៍ព្យា យាមតស៊ូ អំណត់ សុទិដ្ខិនិយម – សាមគ្គីទូលំទូលាយ ...
ក. បណ្តាលមកពី៖ + កត្តាគ្រួសារ – ភាពក្រីក្រដែលជាភាពងាយស្រួលពីការអូសទាញពីអ្នកដទៃ -គ្រួសារខ្វះការគ្រប់គ្រងហ្មត់ចត់បណ្តាលឲ្យកូនសេពគប់មិត្តមិនល្អ – គ្រួសារខ្លះមានការអប់រំមិនបានល្អ + កត្តាសាលារៀន – ជីវភាពគ្រូមានកម្រិតទន់ខ្សោយជាងជីវភាពសិស្ស មិនសូវហ៊ាននិយាយស្តី អប់រំ ព្រោះខ្លាចអំពើហឹសាកើតមានឡើងជាយថាហេតុ – សាលារៀនមានពេលវេលាតិចក្នុងការអប់រំ ប៉ុន្តែការអប់រំមិនមានតែក្នុងសាលាទេ នៅក្រៅសាលា រៀនមានការអប់រំច្រើនណាស់ (ខ្វះភាពសហការ ពីសហគម) + កត្តាសង្គម – ការចូលរួមពីមជ្ឈដ្ឋានសង្គម ឬសហការជាមួយ សាលារៀន មានកម្រិតអំណាចនច្បាប់នៃសង្គម ចំពោះបញ្ហានេះនៅធូររលុង – ការវាយលុកផ្នែកវប្បធម៌បរទេសយ៉ាងអណាធិប តេយ្យជាហេតុធ្វើឱ្យយុវជនភ្លើតភ្លើន អនុវត្តគ្មាន ដែនកំណត់ – ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន មិនបានជួយយកចិត្ត ទុកដាក់ក្នុងការអប់រំយុវជនតាមរយៈសិល្បៈ តន្រ្តី ពិសេសភាពយន្តអាសអាភាស ភាពយន្តដែលមាន ល្បិចឆក់ប្លន់ កាប់សម្លាប់ ចាប់ជំរិត សុទ្ធតែសាប ព្រោះនូវឥទ្ធិពលអាក្រក់ដល់យុវជន ។ + កត្តាផ្ទាល់ខ្លួន – ...
– ទប់ស្កាត់នូវវប្បធម៌បរទេសនូវគ្រប់រូបភាព ដែល ធ្វើឱ្យខ្មែរបាត់បង់វប្បធម៌របស់ខ្លួន – ថែរក្សា និងគោរពបូជាចំពោះអត្តសញ្ញាណ សិល្បៈ និងវប្បធម៌ជាតិ – រួបរួមគ្នាស្រាវជ្រាវ និងការពារសិល្បៈវប្បធម៌ជាតិ – បណ្តុះនូវទឹកចិត្តស្រឡាញ់ចំពោះសិល្បៈ និងវប្ប ធម៌ជាតិ – ផ្សព្វផ្សាយឱ្យបានច្រើនតាមគ្រប់រូបភាព ទាំងក្នុង ទាំងក្រៅ ទៅលើសិល្បៈវប្បធម៌របស់ជាតិ - ត្រូវនិយមឱ្យតម្លៃទៅលើស្នាដៃរបស់ជាតិខ្លួន