ជីវភាពរបស់ប្រជាជនខ្មែរយើងនៅតែក្រគឺជារឿងធម្មតា។ មានមូលហេតុមួយចំនួនដែលយើងគួរសិក្សានិងយកមកធ្វើការកែសម្រួល។ ប្រសិនបើយើងក្រឡេកទៅមើលការស់នៅរបស់ប្រជាជនខ្មែរ ជាពិសេសនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស យើងនឹងឃើញថា ការស់នៅរបស់ពួកកាត់គឺមានសមភាពសាមញ្ញ និងបែបធម្មជាតិ..ជាដើម។ ខ្ញុំយល់ថាការស់នៅបែបនេះ គឺមានភាពសប្បាយ និងសេចក្តីសុខរបស់គ្រួសាររាងៗខ្លួន ប៉ុន្តែ អ្វីដែលខ្ញុំមានការព្រួយបារម្ភគឺ ការស់នៅដែលប្រកបដោយភាពសាមញ្ញ និងបែបធម្មជាតិភាគច្រើននេះហើយ ដែលជាមូលហេតុនៃភាពក្តីក្ររបស់ពួកគាត់។ ហេតុអ្វីបានខ្ញុំមានការយល់ឃើញដូចនេះ? ជាឧទាហរណ៍ៈ គ្រួសារមួយដែលមានប្តីប្រពន្ធនិងមានកូនក្នុងបន្ទុកគ្រួសារ។ នៅពេលឪពុកម្តាយនៅវ័យក្មេងពួកគាត់ខិតខំរកលុយតាមវិធីផ្សេងៗគ្នា ដែលក្នុងនោះមាន ការធ្វើកសិកម្ម ការរកស៊ីជួញដូរ ការស៊ីឈ្នួលធ្វើការអោយគេ ជាដើម… ហើយចំនូលដែលទទួលបានពីការងារទាំងនោះ គឺនៅមានកំរឹត ដែលអាចនឹងផ្គត់ផ្គង់គ្រួសាររបស់ពួកគាត់ផ្ទាល់ ព្រមទាំងការសិក្សារបស់កូនៗរបស់ពួកគាត់។ ដូច្នេះចំនាយរបស់ពួកគាត់ ស្ទើរតែស្មើរនឹងចំនូល និងនៅសល់តិចតួចបំផុត។ ហើយប្រសិនបើ មានអាសន្នណាមួយកើតឡើង ដែលតម្រូវអោយមានការចំនាយ ពួកគាត់នឹងប្រមូលលុយដែលខំសន្សំបាននោះមកទប់ទល់ ហើយពេលខ្លះសឹងតែមិនគ្រាប់ផង (ខ្ចីគាត់បន្ថែមក៏មាន…)។ ដោយគ្មានការផ្លាស់ប្តូរពីរបៀបក្នុងការរកប្រាប់ចំនូលនិងចំនាយ នៅពេលឪពុកម្តាយវ័យកាន់តែចាស់ គាត់ចាប់ផ្តើមលែងពឹងលើកូនៗរបស់ពួកគាត់។ ...
Askcns Latest Questions
ការនាំចេញទំនិញអាចផ្តល់ផលប្រយោជន៍សំខាន់ៗសម្រាប់ប្រទេស និងប្រជាជនកម្ពុជាដូចខាងក្រោម ៖ ជួយបញ្ចេញនូវទំនិញដែលផលិតក្នុងស្រុកទៅទីផ្សារបរទេស ដើម្បីទទួលបាននូវរូបិយប័ណ្ណបរទេសសម្រាប់យកមកប្រើប្រាស់ ដើម្បីបន្តសង្វាក់ផលិតកម្មបន្តទៅទៀត ។ ទទួលបាននូវប្រាក់ចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់អាវករ ។ បង្កើតការងារឲ្យប្រជាពលរដ្ឋមានការងារធ្វើ និងមានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។ ជួយលើកស្ទួយសេដ្ឋកិច្ចជាតិឲ្យមានការរីកលូតលាស់ ។ ការនាំចូលទំនិញផ្តល់ផលប្រយោជន៍ដូចខាងក្រោម ៖ ណែនាំផលិតផលថ្មីក្នុងទីផ្សារ កាត់បន្ថយថ្លៃដើម ផ្តល់ផលិតផលដែលមានគុណភាពខ្ពស់ ក្លាយជាអ្នកដឹកនាំទីផ្សារម្នាក់នៅក្នុងឧស្សាហកម្ម
សេដ្ឋកិច្ចវិទ្យា គឺជាមុខវិជ្ជាវិទ្យាសាស្ត្រ ដែលជួយឲ្យមនុស្សយល់ពីដំណើរវិវឌ្ឍទៅនៃសេដ្ឋកិច្ច និយាយជារួមនឹងដំណើរប្រព្រឹត្តទៅនៃសមាសភាព ដែលចូលរួមនៅក្នុងសេដ្ឋកិច្ចនិយាយដោយឡែក ។ សេដ្ឋកិច្ចវិទ្យា គឺជាការសិក្សារពីសេដ្ឋកិច្ច ។ សេដ្ឋកិច្ច គឺជាការបែងចែកធនធានកម្រដែលមានសម្រាប់គោលដៅនៅក្នុងការប្រកួតប្រជែង ហើយវាត្រូវ ឆ្លើយតបទៅនឹងសំណួរបីគឺ ត្រូវផលិតអ្វី ? ត្រូវផលិតដោយរបៀបណា ? ត្រូវផលិតឲ្យនរណា ? នៅក្នុងសេដ្ឋកិច្ចមានផ្នែកសំខាន់ពីរគឺ អ្នកសម្រេចចិត្ត (អ្នកប្រើប្រាស់ សហគ្រាស នឹងរដ្ឋាភិបាល) នឹងរបបសេដ្ឋកិច្ច (របបសេដ្ឋកិច្ចបញ្ជារបបសេដ្ឋកិច្ចសេរី របបសេដ្ឋកិច្ចចម្រុះ) ។ ក- អ្នកសម្រេចចិត្ត អ្នកប្រើប្រាស់ គឺជាមនុស្សម្នាក់ៗតែម្តង ពួកគេគឺជាតួអង្គសម្រេចចិត្តក្នុងការប្រើប្រាស់ នឹងជាតួអង្គសំខាន់ក្នុងចង្វាក់ផលិតកម្ម និយាយរួមគឺពួកយើងទាំងអស់គ្នា ។ សហគ្រាស ដើរតួនាទីជាអ្នកប្រើប្រាស់ទិញឬជួលកត្តាផលិតកម្ម ដើម្បីផលិតចេញជាផលិតផលនិងសេវាផ្សេងៗ ។ រដ្ឋ គឺជាអ្នកផ្គត់ផ្គង់ផលិតផល សេវានឹងបែងចែកប្រាក់ចំណូល មានដូចជាប្រព័ន្ធច្បាប់ ហេដ្ឋារចនាសម្ព័ន្ធ ...
សមាហរណកម្មសេដ្ឋកិច្ចមាន៦កម្រិត រួមមាន ៖ កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម (PTA) ពាណិជ្ជកម្មសេរី សហភាពគយ ទីផ្សាររួម សហភាពសេដ្ឋកិច្ច និង សហភាព នយោបាយ ។ ភាពខុសគ្នារវាងពាណិជ្ជកម្មសេរី និងសហភាពសេដ្ឋកិច្ច គឺស្ថិតនៅត្រង់ថាតំបន់ពាណិជ្ជកម្មសេរី គឺជាប្រភេទសមាហរណកម្មសេដ្ឋកិច្ចកម្រិតស្រាល ដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយ ឬលុបចោលពន្ធនាំចូល និងរបាំងមិនមែនពន្ធគយសំដៅជំរុញពាណិជ្ជកម្ម រីឯសហភាពសេដ្ឋកិច្ចវិញ គឺជាប្រភេទនៃសមាហរណកម្មសេដ្ឋកិច្ចដែលជ្រាលជ្រៅ មានលក្ខណៈផ្សេងទៀតបន្ថែមពីលើការកាត់បន្ថយ ឬលុបចោលពន្ធនាំចូល និងរបាំងមិនមែនពន្ធគយ ដូចជាការដាក់ពន្ធនាំចូលតាមអត្រាដូចគ្នាទៅលើផលិតផលនាំចូលពីប្រទេសទីបីទៅក្នុងតំបន់ ការចល័តដោយសេរីនូវកត្តា ផលិតកម្ម រួមមាន ទំនិញ សេវាកម្ម កំលាំងពលកម្ម មូលធន និងការធ្វើសុខដុមកម្មនៃស្តង់ដារ និងការចេញនូវវិញ្ញាបនប័ត្រ គោលនយោបាយរូបិយវត្ថុ សារពើ ពន្ធ សង្គម និងច្បាប់ ។ ជាឧទាហរណ៍ខ្លី បន្ទាប់ពីការបង្កើតកិច្ចព្រមព្រៀង អនុគ្រោះពាណិជ្ជកម្មនៅឆ្នាំ១៩៧៧ ដែលផ្តល់ការអនុគ្រោះតាមការស្ម័គ្រចិត្ត ចំពោះផលិតផល៧១មុខ និងបានបង្កើនដល់១២៦៤៧មុខនៅឆ្នាំ១៩៨៦ ...
ទីផ្សារមូលបត្រ (Securities Market) គឺជាកន្លែងសម្រាប់ធ្វើការជួញដូរមូលបត្រ និង ឧបករណ៍ហិរញ្ញវត្ថុដទៃទៀត ។ តាមនិយមន័យច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន “សំដៅដល់ទីផ្សារ ឬទីកន្លែងជួញដូរមូលបត្រ ឬប្រព័ន្ធដែលផ្តល់មធ្យោបាយនៃការធ្វើសំណើរលក់ ផ្ទេរ ឬការទិញ លក់មូលបត្រ ” ឧបករណ៍ហិរញ្ញវត្ថុដែលតែងតែត្រូវបានជួញដូរលើទីផ្សារនេះ រួមមានមូលបត្រកម្មសិទ្ធិ មូលបត្របំណុល និងឧបករណ៍និស្សន្ទជាដើម ។ ទីផ្សារមូលបត្រ គឺជាកត្តាមូលដ្ឋានមួយយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ច គេតែងតែនិយាយថា ទីផ្សារមូលបត្រគឺជានិមិត្តរូបនៃសេដ្ឋកិច្ចជាតិមួយទាំងមូល ។ ជាការពិតណាស់ រាល់បម្រែបម្រួលនៃបរិបទជាតិ និងអន្តរជាតិ (សេដ្ឋកិច្ច-សង្គម និងនយោបាយ) វានឹងធ្វើឲ្យមានផលប៉ះពាល់ទៅដល់ទីផ្សារមូលបត្រភ្លាម ដោយគ្រាន់តែមើលទៅលើសន្ទស្សន៍ហ៊ុន គេនឹងឃើញពីឥទ្ធិពលរបស់ទីផ្សារមូលបត្រលើសេដ្ឋកិច្ចយ៉ាងណា ពីព្រោះសន្ទស្សន៍ហ៊ុនរបស់ផ្សារមូលបត្រ វាបានឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចជាតិ ។ ហេតុនេះ ស្ទើរតែគ្រប់បណ្តាប្រទេសអភិវឌ្ឍទាំងអស់មានទីផ្សារមូលបត្រនេះ ហើយវាបានដើរតួនាទីយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ចជាតិគឺ ៖ ទីផ្សារមូលបត្រ ...
ប្រព័ន្ធសេដ្ឋកិច្ចគឺជាប្រព័ន្ធនៃផលិតកម្ម ការលៃលកធនធាន និងការបែងចែកទំនិញ ឬសេវាកម្មនៅក្នុងសង្គម ឬទីតាំងភូមិសាស្រ្តជាក់លាក់ណាមួយ ។ វាក៏យោងទៅតាមប្រព័ន្ធនៃសង្គមផងដែរ ដើម្បីកត់សម្គាល់ទៅលើចំណុចអាទិភាព ណាខ្លះ ដែលសង្គមនៅអាចសម្រេចបានក្នុងគោលបំណងបង្កើតយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាព និងទទួលបានភាពជោគជ័យ ។ ប្រព័ន្ធនៃសេដ្ឋកិច្ចត្រូវកំណត់ថាអ្វីដែលគេត្រូវផលិត ផលិតដោយរបៀបណា និងផលិតទៅឲ្យអ្នកណា ។ ប្រព័ន្ធនៃសេដ្ឋកិច្ចត្រូវបានគេបែងចែកជា៤ប្រភេទគឺ ៖ ប្រព័ន្ធសេដ្ឋកិច្ចបែបប្រពៃណី (Traditional Economic System) ៖ វាគឺជាសេដ្ឋកិច្ចដើម ដែលប្រពៃណីទំនៀមទម្លាប់ និងជំនឿរបស់គ្រួសារ សហគមន៍ ក្រុម កុលសម្ព័ន្ធ ឬសាសនារបស់ខ្លួន នឹងកំណត់ពីទំនិញ ឬសេវាកម្មដែលសេដ្ឋកិច្ចនោះត្រូវផលិតនិងចែកចាយ ហើយភាគច្រើនការដោះដូរទំនិញគឺមិនប្រើប្រាស់ទេ ។ ប្រទេសដែលប្រើប្រាស់សេដ្ឋកិច្ចរបៀបនេះភាគច្រើន គឺស្ថិតនៅតំបន់ដាច់ស្រយាល និងពឹងផ្អែកទៅលើវិស័យកសិកម្មជាចម្បង ។ គេអាចហៅម្យ៉ាងទៀតថា “ភាពគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិត” ។ ...
គោលការណ៍សេដ្ឋកិច្ចទីផ្សារ គឺជាសកម្មភាពដោយសេរីនៅក្នុងដំណើរការផលិតកម្ម និងពាណិជ្ជកម្មគឺ ៖ សិទ្ធិជាម្ចាស់លើកម្មសិទ្ធិ និងសិទ្ធិសហគ្រិនក្នុងការធ្វើអាជីវកម្ម និងពាណិជ្ជកម្មដោយសេរី ។ ការលប់បំបាត់ទម្រង់និងបែបបទផ្សេងៗ ដែលបង្អាក់ដល់ផលិតកម្ម និងពាណិជ្ជកម្ម ។ ថ្លៃទំនិញឬសេវាកម្មបង្កើតឡើង ដោយកិច្ចព្រមព្រៀងគ្នារវាងអ្នកលក់ និងអ្នកទិញ ឬសមភាពរវាងបរិមាណផ្គត់ផ្គង់ និងតម្រូវការក្នុងទីផ្សារ ។ ថ្ងៃទីផ្សារទំនិញនិងសេវាកម្ម មានលក្ខណៈបរានុមតិ ដោយឆ្លុះបញ្ចាំងពីប្រភពថ្លៃដើមនៃផលិតផល ។ ការធ្វើអន្តរាគមន៍របស់រដ្ឋក្នុងសេដ្ឋកិច្ច ត្រូវបានប្រើប្រាស់និយ័តករសេដ្ឋកិច្ច ដោយស្ថិតក្នុងក្របខ័ណ្ឌច្បាប់សេដ្ឋកិច្ច ជៀសវាងការប្រើប្រាស់វិធានការរដ្ឋបាលប្រមូលផ្ដុំ ។ និយ័តករសេដ្ឋកិច្ចសំខាន់ៗមាន គោលនយោបាយសារពើពន្ធ ហិរញ្ញវត្ថុ និងឥណទាន ច្បាប់ការងារ ច្បាប់ប្រឆាំងនឹងការផ្តាច់មុខ ការបង្កើតកម្មវិធីជាតិ ដើម្បីអភិវឌ្ឍន៍ជាដើម ។
ដើម្បីឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច រដ្ឋាភិបាលមានភារកិច្ចដូចជា ៖ រកឲ្យបាននូវ សន្តិភាព សេរីភាព សន្តិសុខសង្គម សុវត្ថិភាព បណ្តុះបណ្តាលធនធានមនុស្ស ឲ្យទាន់ការរីកចម្រើន នៃពិភពលោកបច្ចុប្បន្ន ខិតខំយកចិត្តទុកដាក់អភិវឌ្ឍ ទៅលើវិស័យសក្តានុភាពនានានិងបន្ទាប់បន្សំផ្សេងទៀត ទាក់ទាញវិនិយោគទន់ទាំងក្នុងស្រុក និងបរទេស ឲ្យធ្វើការវិនិយោគ លើកទឹកចិត្តដល់អ្នកវិនិយោគទាំងអស់ តាមរយៈការបន្ធូរបន្ថយពន្ធ បង្ករភាពងាយស្រួលក្នុងការបើកអាជីវកម្ម និង សម្រួលដល់ការកាត់បន្ថយថ្លៃដើមផ្សេងៗ អភិវឌ្ឍន៍និង ថែរក្សាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅក្នុងប្រទេស និងភ្ជាប់ទំនាក់ទំនង់ជាមួយប្រទេសជិតខាង ដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត នានាឲ្យទាន់សភាពការណ៍ដែលកើតឡើងជាក់ស្តែងដូចជា៖ គោលនោយោបាយសារពើពន្ធ និងគោលនិយោបាយរូបិយវត្ថុជាដើម ព្យាយាមកាត់បន្ថយអត្រា អតិផរណាឲ្យនៅកម្រិតទាប លុបបំបាត់អំពើពុករលួយ សង្គមមានយុត្តិធម៌ យកចិត្តទុកដាក់លើជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ។ល។
បានជាគេឲ្យសិក្សា សហគ្រិនភាព នៅតាមវិទ្យាល័យព្រោះដើម្បីឲ្យសិស្សទទួលបាននូវ ៖ ចំណេះដឹង – សិស្សប្រាប់បានយ៉ាងត្រឹមត្រូវបីបញ្ញត្តិរបស់ពាក្យ សហគ្រិនភាព – សិស្សប្រាប់បានពីភាពជាសហគ្រិន – សិស្សប្រាប់បានពីសារៈសំខាន់ក្នុងភាពសហគ្រិន បំណិន – សិស្សកំណត់បានពីភាពជាសហគ្រិន – សិស្សបកស្រាយបានយ៉ាងច្បាស់លាស់ពី ភាពជាសហគ្រិន – សិស្សបកស្រាយបានយ៉ាងច្បាស់លាស់ពីសារៈសំខាន់សហគ្រិន ឥរិយាបថ – បណ្តុះស្មារតីសិស្សឲ្យចូលចិត្តសិក្សា សហគ្រិន – សិស្សមានស្មារតីខិតខំសិក្សាមេរៀន សហគ្រិនភាព ដើម្បីទុកជាទុនក្នុងការប្រកបរបរចឹញ្ចឹមជីវិត នៅពេលសិក្សាក៏ដូចជានៅពេលអនាគត់ ។
នៅព្រះរាជាណាចក្រកម្ពុជា វិស័យដែលរួមចំណែកធ្វើឲ្យផលិតផលក្នុងស្រុកសរុប មានកើនឡើងមានដូចជា ៖ ក. វិស័យកសិកម្ម – ផលិតផលកសិកម្មសំខាន់ៗមាន ៖ ស្រូវ អង្គរ ពោ សណ្តែក គ្រាប់ស្វាយចន្ទី និងដំឡូងមី ។ ល ។ ខ. វិស័យឧស្សាហកម្ម – វិស័យឧស្សាហកម្មវាយណភ័ណ្ឌ កសិកម្មឧស្សាហកម្ម និងកែច្នៃ អគ្គិសនី ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ។ គ. វិស័យសេវាកម្ម – វិស័យសេវាកម្មសំខាន់ៗមាន ៖ ទេសចរណ៍ សំណង់ សណ្ឋាគារ ធនាគារ មីក្រូហិរញ្ញវត្ថុ ។ ...