និយមន័យ ទំនួលខុសត្រូវផ្នែកសីលធម៌ ជាទំនួលខុសត្រូវដែលអ្នកប្រព្រឹត្តហ៊ានទទួលសារភាព ដោយសោះត្រង់ ដោយពុំមានការបង្ខិតបង្ខំ ហើយក៏ជាការទទួលខុសត្រូវផ្ទាល់ចំពោះមុខខ្លួន នូវទង្វើដែលខ្លួនបានធ្វើដោយគ្មានវិប្បដសារី។ ហើយត្រូវមាន ៖
- ការទទួលខុសត្រូវប្រកបដោយវិចារណញ្ញាណគ្រប់គ្រាន់ ដោយអ្នកប្រព្រឹត្តបានស្គាល់អ្វីជាកុសលនិងអ្វីជាអកុសល។
- ការទទួលខុសត្រូវដោយខ្វះវិចារណញ្ញាណៈ អ្នកទទួលខុសត្រូវរបស់យើងស្ថិតនៅក្នុងការវើរវាយ ឬស្ថិតនៅក្រោមឥទ្ធិពលនៃការឡប់សតិដូចនេះរាល់ទំនួលខុសត្រូវផ្នែកសីលធម៌ តម្រូវឱ្យមានពុទ្ធិផ្នែកសីលធម៌ (តម្លៃ) និងមានសេរីភាព។ អាចមានចម្លើយផ្សេងៗទៀតត្រឹមត្រូវដែលពាក់ព័ទ្ធ។