ពាក្យមជ្ឈការមានន័យថាអំណាចទំាងអស់នៅតែក្នុងដៃរបស់បុគ្គលឬក្រុមដែលមានអំណាចគ្រប់គ្រងប្រទេស ។ គុណសម្បត្តិនិងគុណវិបត្តិមជ្ឈការក្នុងការគ្រប់គ្រងការងារសង្គមនាំមកនូវៈ
ផលប្រយោជន៍
- រដ្ឋអំណាចថ្នាក់ក្រោម អនុវត្តតាមកម្មវិធីរបស់រដ្ឋតែមួយ
- ពង្រឹងបាននូវឯករាជ្យជាតិ
- ផ្តល់ភាពងាយស្រួល ទៅដល់រដ្ឋបាលថ្នាក់កណ្តាលក្នុងការត្រួតពិនិត្យ
ផលវិបាក
- រដ្ឋបាលសាធារណៈមិនអាចស្ថិតនៅជិតជាប់និងប្រជាពលរដ្ឋ
- ប្រជាពលរដ្ឋមិនអាចចូលរួមក្នុងការសម្រេចចិត្តអ្វីមួយឬការរៀបចំ
- រដ្ឋបាលបែបនេះមានលក្ខណៈបិទជិត ។