សូរ្យគ្រាស និង ចន្ទគ្រាសខុសគ្នាត្រង់
- សូរ្យគ្រាស
- កើតឡើងនៅពេលថ្ងៃ
- កើតឡើងនៅពេលព្រះចន្ទ ស្ថិតនៅចន្លោះភពផែនដី និង ព្រះអាទិត្យ ហើយសម្រោលនៃព្រះចន្ទចោលមកផ្នែកណាមួយ នៃភពផែនដី។
- ចន្ទគ្រាស
- កើតឡើងនៅពេលយប់
- កើតឡើងនៅពេលផែនដីស្ថិតនៅចន្លោះ ព្រះចន្ទ និង ព្រះអាទិត្យ ហើយសម្រោលនៃភពផែនដីចោលមកលើព្រះចន្ទ។ បានជាបាតុភូត មិនកើតឡើងរៀងរាល់ខែ ព្រោះ ដោយសារគន្លងរបស់ព្រះចន្ទជុំវិញ ភពផែនដីទ្រេតប្រហែល ៥ដឺក្រេ ពីគន្លងបង្កើតដោយផែនដីជុំវិញព្រះអាទិត្យ។ ការទ្រេតនេះគឺល្មមគ្រប់គ្រាន់ឲ្យទីតាំងព្រះចន្ទ ចេញពីសម្រោលរបស់ផែនដីនៅពេលខែពេញវង់ និង ភពផែនដី ចេញពីសម្រោលរបស់ព្រះចន្ទនៅពេលខែដាច់។