មធ្យោបាយពន្យាកំណេីតចែកចេញជា៥ប្រភេទ:
១. #មធ្យោបាយធម្មជាតិ
👉មធ្យោបាយប្រតិទិន (ស្រ្តីត្រូវមានវដ្តឈាមរដូវទៀង២៨ថ្ងៃ និងដឹងពីថ្ងៃមានកូនឬអត់កូន និងត្រូវតមរួមភេទនៅថ្ងៃដែលមានកូន)
👉មធ្យោបាយបំបៅកូនដោយទឹកដោះម្តាយ( ទារកមានអាយុតិចជាង៦ខែ, ម្តាយមិនទាន់មករដូវ, បំបៅដោះកូនតែ១មុខគត់ ទាំងយប់ទាំងថ្ងៃ យ៉ាងហោចណាស់៨ដងក្នុង១ថ្ងៃ)
🌸សំគាល់: មិនសូវមានប្រសិទ្ធភាពខ្ពស់
២.#មធ្យោបាយដែលមានជាតិអរម៉ូន
👉ថ្មាំគ្រាប់មានអរម៉ូនលាយគ្នា(សុី អូ សុី) ១បន្ទះសំរាប់១ខែ។
👉ថ្នាំគ្រាប់ការពារកំនេីតបន្ទាន់:ប្រេីនៅពេលដែលរួមភេទដោយមិនបានការពារឬ ប្រេីធម្យោបាយពន្យារកំណើតបរាជ័យ។
👉ថ្នាំគ្រាប់មានជាតិអរម៉ូនតែ១មុខ: ប្រេីបានសំរាប់អ្នកម្តាយបំបៅកូន ហេីយកូនមានអាយុតិចជាង៦ខែ។
👉កងដាក់ក្រោមស្បែក: ១ដេីមបាន៣ឆ្នាំ ប្រភេទ២ដេីមបាន៥ឆ្នាំ។
👉ថ្នាំចាក់: ១ម្ជុលបាន៣ខែ។
🌸សំគាល់:មានប្រសិទ្ធភាពខ្ពស់ជាង៩០%ប្រសិនបេីប្រេីបានទៀងពេល និងត្រឹមត្រូវ។ សូមពិភាក្សាជាមួយអ្នកផ្តល់សេវាអំពីបញ្ហាសុខភាពមុនពេលប្រេី។
៣.មធ្យោបាយរបាំង (ស្រោមអនាម័យ បុរសនារី): ប្រេីរាល់ពេលរួមភេទ។ អាចការពារពីការមានកូន និងការពារពីជំងឺកាមរោគនិងអេដស៍។
៤.មធ្យោបាយផ្សេងទៀត
👉កងដាក់ក្នុងស្បូន: មិនមានជាតិថ្នាំ អាចពន្យាកំណើតបាន១០ឆ្នាំឬ អាចដកចេញពេលណាស្រ្តីចង់បានកូន១ទៀត។
៥.#មធ្យោបាយបញ្ឈប់កំណេីត: ជាការពន្យារកំណើតអចិន្ត្រៃ។
👉ការចោះចងបំពង់បង្ហូរមេជីវិតឈ្មោល
👉ការចងដៃស្បូនស្ត្រី
សំគាល់:សូមប្រឹក្សាជាមួយគ្រូពេទ្យជំនាញ និងទទួលព៌ត័មានគ្រប់ជ្រុងជ្រោយមុនពេលទទួលសេវានេះ។
បញ្ជាក់: វិធីសាស្ត្រចាក់ទឹកក្រៅពាង មិនត្រូវបានរាប់បញ្ចូលទៅក្នុងពិធីសារថ្នាក់ជាតិស្តីពីការពន្យាកំណើតទេ ពីព្រោះវាមានអាត្រាបរាជ័យខ្ពស់។
អត្ថបទដកស្រង់ចេញពី: ពិធីសារថ្នាក់ជាតិស្តីពីការពន្យាកំណេីត ឆ្នាំ២០១៦