បម្លាស់ប្តូរទីលំនៅជាបាតុភុតសកលដោយសារចលនាបម្លាស់លំនៅនេះពាក់ព័ន្ធទៅនិងវិបត្តិផ្សេងៗដែលកើតមានក្នុងនិងក្រៅប្រទេសដែលបណ្តាលមកពីវិបត្តិនយោបាយ សេដ្ឋកិច្ច និងសង្គម របស់ប្រទេស ។ បាតុភូតនេះផ្តល់ផលប៉ះពាល់ដល់ទំហំ និងសមាសភាពនៃប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរ ។ មូលហេតុនេះចលនាម្ចាស់លំនៅកម្ពុជា៖
- សង្គ្រាម
- គ្រោះធម្មជាតិ ( រាំងស្ងួត និងទឹកជំនន់ )
- អសន្តិសុខក្នុងតំបន់
- ការផ្លាស់ប្តូរកន្លែងធ្វើការ
- ការស្វែងរកការងារធ្វើ
- ការសិក្សារៀនសូត្រ
- ការរៀបអាពាហ៍ពិពាហ៍
- ការផ្លាស់ទីលំនៅ
- មាតុភូមិនិវត្តន៍
- ការបាត់បង់ដីធ្លី ជាដើម… ។