ប្រទេសកម្ពុជាមានព្រំប្រទល់ជាប់នឹងៈ ប្រទេសថៃៈ ខាងលិច និងខាងជើង ប្រទេសវៀតណាមៈ ខាងកើត និងខាងត្បូង ប្រទេសឡាវៈ ខាងជើង។
Askcns Latest Questions
ឆ្នេរសមុទ្រកម្ពុជាស្ថិតនៅប៉ែកនិរតីនៃប្រទេស មានប្រវែង ៤៤០គីឡូម៉ែត។
ប្រទេសកម្ពុជាមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ឡាវ ថៃប្រវែង ២៦០០គីឡូម៉ែត ក្នុងនោះព្រំប្រទល់គោក ២១៦៩គីឡូម៉ែត និងព្រំប្រទល់សមុទ្រ៤៤០គីឡូម៉ែត។
នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជាមានផ្ទៃដីធំជាងប្រទេសព្រុយនេ និងសិង្ហបុរី។
នៅឆ្នាំ១៩៩៨តើប្រជាជនកម្ពុជាមានចំនួន ១១ ៤២៦ ២២៣ នាក់ មានដង់ស៊ីតេ៦៣នាក់ក្នុងមួយគីឡូម៉ែតការ៉េ។
និយមន័យ GDP: (Gross Domestic Product) ជាផលិតផលក្នុងស្រុកសរុប។ គេថានៅឆ្នាំ១៩៩៨ ប្រជាជនកម្ពុជាមានGDP: ២៨៧ដុល្លា មានន័យថាក្នុងឆ្នាំ១៩៩៨ ប្រជាជនកម្ពុជាម្នាក់មានចំនូលផ្ទាល់ខ្លួន ២៨៧ដុល្លា។
ស្រូវវស្សាត្រូវបានគេដាំនៅទូទាំងប្រទេស ចាប់ពីខែឧសភាដល់ខែតុលាលើផ្ទៃដីពី ៨៥% ទៅ ៩០% នៃផ្ទៃដីដាំដុះ ។ ទិន្នផលមធ្យម ២.៥៤តោន ហត( ២០០៨ ) ( នៅកម្ពុជាក៏មានដាំស្រូវចម្ការដែរ ) ។ ស្រូវប្រាំងធ្វើនៅតំបន់ក្បែរមាត់បឹង ទន្លេ ស្ទឹង ព្រែក ដោយវិធីស្ទូង និងបាចទឹកបញ្ចូនៅរដូវទឹកស្រក ។ ទិន្នផលមធ្យម៤.០៣តោន ហត ( ២០០៨ ) ស្រូវឡើងទឹក ជាប្រភេទស្រូវធ្ងន់ ដាំដុះពី៨ ទី៩ខែទើបប្រមូលផល ។ ស្រូវឡើងទឹកអាចធន់នឹងកម្ពស់ទឹកពី២ម៉ែត្រទៅ៥ម៉ែត្រ គេធ្វើនៅជុំវិញបឹងទន្លេសាប និងកំហូងានាតាមបណ្តោយទន្លេមេគង្គក្នុងខេត្តកំពង់ចាម ព្រៃវែង និងតាកែវ ។ ទិន្នផលមធ្យមដូចស្រូវប្រាំងដែរ ។
ទីផ្សារសំខាន់របស់កម្ពុជាៈ ទ្វីបអាមេរិក សហគមន៍អឺរ៉ុប ទ្វីបអាហ្វ្រិក ទ្វីបអាស៊ី និងអូសេអានី សាធារណរដ្ឋសង្គមនិយមវៀតណាម ទីផ្សារកម្ពុជាដែលមានទឹកប្រាក់ច្រើនគឺសហរដ្ឋអាមេរិក ព្រោះ៖ ការអនុគ្រោះពន្ធនាំចូល កម្ពុជាជាសមាជិក WTO ។
មគ្គុទ្ទេសក៏ទេសចរ ភោជនីយដ្ឋាន ផ្ទះសំណាក់ ភ្នាក់ងារទេសចរណ៍ យន្តការចលនាភូមិមួយ ផលិតផលមួយ ការរៀបចំផ្ទះសម្បែររបស់ពលរដ្ឋនៅតាមមូលដ្ឋាន សេវាដឹកជញ្ជូនសាមញ្ញ រទេះគោ រទេះសេះ… សេវាចំណីអាហារ ការលក់វត្ថុអនុស្សាវរីយ៍ ( សិប្បកម្ម កសិកម្ម ) សេវាកម្មផ្សេងៗទៀត ។
អាហារមូលដ្ឋានសម្រាប់ប្រជាជនកម្ពុជា គឺបាយដែលបានពីស្រូវ បន្លែ និងត្រីសាច់ សម្រាប់ការលូតលាស់សរីរាង្គ ។