• Please Introductions yourself for the first time Read our policy Read how to user our forum

តើកត្តាអ្វីខ្លះដែលកំណត់ឧត្តមគតិកវីង៉ុយ ឲ្យស្រែកច្រៀងដោយមិនចេះនឿយហត់ក្នុងការអប់រំទូន្មានកូនចៅ? ចូរបង្ហាញបញ្ហានេះតាមរយៈច្បាប់ល្បើកថ្មីដែលជាស្នាដៃរបស់

ប្រធានៈ« តើកត្តាអ្វីខ្លះដែលកំណត់ឧត្តមគតិកវីង៉ុយ ឲ្យស្រែកច្រៀងដោយមិនចេះនឿយហត់ក្នុងការអប់រំទូន្មានកូនចៅ » ? ចូរបង្ហាញបញ្ហានេះតាមរយៈច្បាប់ល្បើកថ្មីដែលជាស្នាដៃរបស់គាត់ ។

សេចក្តីអធិប្បាយ

កវីនិពន្ធគឹជាវិស្វករនៃព្រលឹងស្រឡាញ់ប្រយោជនួរួម គិតពីបរិបទក្នុងទិដ្ឋភាពទូទៅនៃការរស់នៅរបស់មនុស្ស ។ ការគិតរបស់អ្នកនិពន្ធមានភាពខុសប្លែកគ្នាហើយឧត្តមគតិរបស់អ្ន្និពន្ធនីមួយៗក៏ខុសប្លែកគ្នាផងដែរ ។ ព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ ជាកវីប្រជាជនដែលបទចម្រៀងទាំងឡាយរបស់គាត់សុទ្ធតែជាច្បាប់ទូន្មានដ៏ល្បីល្បាញ ត្រូវបានគេទទួលស្គាល់និងផ្តល់តម្លៃខ្ពស់ ។

តើកត្តាអ្វីខ្លះដែលកំណត់ឧត្តមគតិកវីក្រមង៉ុយ ឲ្យស្រែកច្រៀងដោយមិនចេះនឿយហត់ក្នុងការអប់រំទូន្មានកូនខ្មែរ ?

ដើម្បីឆ្លើយតបឲ្យបានសមស្រប និងគ្រប់ជ្រុងជ្រោយទៀតនោះជាបឋមយើងគប្បីស្វែងយល់ថា « ឧត្តមគតិ » មានន័យថា កិត្តិគំនិត ឬគំនិតដ៏ខ្ពង់ខ្ពស់ ប្រសើរថ្លៃថ្លា ។ ដោយឡែក « ការអប់រំទូន្ម្មាន » សំដៅដល់ការប្រៀនប្រដៅ ណែនាំ បង្ហាត់ បង្រៀន ។ ដូចនេះគោលដៅ រួមរស់ប្រធានគឹចង់ឲ្យយើងបង្ហាញពីមូលហេតុដែលកំណត់គោលគំនិតដ៏ខ្ពង់ខ្ពស់របស់កវីង៉ុយ ឲ្យស្រែកច្រៀងដោយមិនចេះនឿយហត់ក្នុងការប្រៀនប្រដៅ ណែនាំ បង្ហាត់បង្រៀនកូនខ្មែរ ។

ជាការពិតណាស់អ្នកព្រះភិរម្យភាសាអ៊ូហៅង៉ុយ គឺជាកវីដ៏មានឈ្មោះបោះសំឡេង និងជាអ្នកចម្រៀងសាដៀវដ៏ល្បីល្បាញមួយរូប ដែលខ្មែរយើងជំនាន់នោះនិយមគាំទ្រនិងទទួលស្គាល់នូវទេពកោសល្យដ៏ប៉ិនប្រសប់របស់គាត់ គ្រប់ៗគ្នាពិសេសអ្នកជនបទតែម្តង ។ យ៉ាងណាមិញ កវីង៉ុយ ច្រៀងមិនចេះខ្លាចនិងមិនចេះនឿយហត់ក្នុងគោលបំណងដាស់ស្មារតីជាតិ ដាស់ព្រលឹងជាតិដោយអប់រំកូនខ្មែរឲ្យក្លាយទៅជាប្រជាជនថ្លៃថ្នូរ ជឿនលឿន អាចរួមរស់នៅសុខស្រូលក្នុងសម័យអាណានិគមនិយមបារាំងនិងសម័យក្រោយៗទៀត ។ ឧត្តមគតិរបស់គាត់មិនមែនកើតឡើងដោយគ្មានមូលហេតុច្បាស់លាស់នោះទេ ពោលគឺដោយសារតែលោកមើលឃើញពីការពិតដ៏គួរឲ្យព្រួយបារម្ភក្នុងសង្គមខ្មែរដែលយើងអាចដឹងបានថា សង្គមខ្មែរពេលនោះកំពុងស្ថិតក្នុងភាពអន្ធការ គ្មានពន្លឺរស្មីដូចការលើកឡើងរបស់កវី ង៉ុយ ថា « ដ្បិតមនុស្សឥឡូវ យកខុសជាត្រូវ យកឆ្កួតធ្វើជា មនុស្សអាក្រក់ ឡិកឡក់លីលា ព្រហើន ពានពារ អាងមាសអាងប្រាក់ » ។ អាងព្រើលអាងប្រាជ្ញ អាងកោងកាច អាងកាប់អាងចាក់ អាចជើងអាងដៃ អាងវាយទាត់ធាក់ អាងគុកច្រវាក់ អាងម៉ាស៊ីនកាតត » ។ ភាពងងឹតសូន្យសុងនេះបានគ្រប់ដណ្តប់សង្គមខ្មែរទាំងមូល ដោយការត្រួតត្រារបស់ពួកអាណានិគមនិយមបារាំង ។ បារាំងដែលមកដាក់នឹមត្រួតត្រាមលើទឹកដីយើងបានក្តោបក្តាប់អំណាចទាំងអស់ហើយគ្រៅពីនោះ គឹមានតែស្តេចខ្មែរ និងនាម៉ឹនខ្មែរដែលអែបអបបារាំងទេ ដែលមានឥទ្ធិពលនាសម័យកាលនោះ ។ ពួកគេបានយកអំណាចដែលបានមកពីការវាយអែបអបក្រោមជើងបារាំងនេះមកប្រើប្រាស់ក្នុងការជិះជាន់ប្រជាជនឯង បន្ថែមលើទម្ងន់នៃការត្រួតត្រារបស់បារាំងថែមទៀត ។ ជាងនេះទៅទៀត កវី ង៉ុយ ក៏បានបញ្ជាក់ពីសារជាតិពួកសក្តិភូមិនិងអាណានិគមបារាំងយ៉ាងច្បាស់ដូចជា អំណាចបារាំងជាអំណាចផ្តាច់ការ «រាជហ្លួងពីមុន រកស៊ីរែកពុន មានក្រតាមទ្រព្យ រាជ្យលោកឥឡូវ ត្រូវខំឲ្យញាប់ តែខ្ជិលច្រើនជាប់ខ្នោះដៃខ្នោះជើង » ។ មួយវិញទៀតមន្រ្តីសក្កិភូមិ គឺជាមន្រ្តីពុករលួយ និងព្រៃផ្សៃជាមួយប្រជាជនខ្មែរ ដើម្បីផ្គាប់ផ្គុនបារាំង ដូចវគ្គមួយដែលកវី ង៉ុយ បានលើកឡើងថា « ឆបាំងបំបាត់ លួចបានដោយស្ងាត់ អាងមានប្រាជ្ញា ក្រឡេចថ្នាំងដៃ ក្រឡៃបោះត្រា ... » ។ មួយទៀតទុរជន ធ្វើបាបបានបុណ្យ ធ្វើបុណ្យមន្រ្តី ទោសទៅចាប់ចង់ កាប់ឥទប្រណី បានបុណ្យមន្រ្តី ព្រោះបុណ្យធ្វើបាប ។ យ៉ាងណាមិញដោយសាររដ្ឋអំណាចមិនយកចិត្តទុកដាក់ដល់ជីវភាពប្រជាជន ទើបប្រជាជនយើងរស់នៅយ៉ាងលំបាកវេទនាជាទីបំផុត ហើយបាតុភូតអវិជ្ជមានឬបាតុភាពខុសឆ្គងក្នុងសង្គមក៏កើតមានដែរ ។ កវី ង៉ុយបានកំណត់ថា « នគរថ្កើងប្លែកសប្បាយតែភ្នែក ក្នុងចិត្តរងកម្មកូនប្រុសបណ្តាច់ កុំភ្លេចបណ្តាំ កប្បាសសូត្រថ្នាំ ត្រីមុំាលែងថោក » ។ ក្រឡាប់នគរ រីងរីកកើតចោរ ច្រើនឡើងៗ ពោលរឹតក្រអើតចីតលឹតចើងម៉ើង.. ។ តាមន័យនៃកំណាព្យខាងលើ យើងឃើញថាពួកសក្កិភូមិរស់នៅយ៉ាងសម្បូរសប្បាយលើគំនរទុក្ខវេទនារបស់ប្រជាជនដែលធ្លាក់ចុះនៃសីលធម៌ សង្គមដូចនេះហើយទើបកវី ង៉ុយ បានពុះពារកែប្រែរាល់បាតុភូតអវិជ្ជមាន ឬកំហុសឆ្គង ទាំងនោះ ។ ក្នុងនាមជាអ្នកចម្រៀងសាដៀវមយរូបយ៉ាងល្បីល្បាញគាត់បានប្រើប្រាស់ទេពកោសល្យក្នុងការលើកឃ្លាពាក្យ « កំប្លែងមានន័យ » ដើម្បីអប់រំមហាជនគ្រប់ស្រទាប់វណ្ណៈ ។ ការអប់រំរបស់គាត់ ជាការផ្សារភ្ជាប់យ៉ាងជិត សិទ្ធិជាមួយបញ្ហារបស់ប្រជាជនដែលកំពុងប្រព្រឹត្តរស់ទាំងងងឹតងងុល និងវេទនាថែមទៀតផង ។

សរុបសេចក្តីមក កត្តាដែលកំណត់ឧត្តមគតិរបស់កវី ង៉ុយគឺស្ថានភាពដ៏សែនអួរអាប់របស់សង្គមខ្មែរក្រោមនឹមអាណានិគមនិយមបារាំង។

ឆ្លងតាមការបកស្រាយខាងលើរួចមក យើងអាចសន្និដ្ឋានបានថាកវីក្រមង៉ុយពោរពេញទៅដោយឧត្តមគតិជាតិស្នេហាមាតុភូមិ ស្រឡាញ់ប្រជាជនពោលគឺរាល់ពាក្យពេចន៍ទូន្មានរបស់គាត់ គឺជាពាក្យទូន្មានដែលមានអត្ថន័យជ្រាលជ្រៅ និងមានតម្លៃជាសកល គ្រប់ជ្រុងជ្រោយព្រោះជាដំបូន្មានក្នុងការរួមចំណែកបណ្តុះស្មារតីស្នេហាឯករាជ្យជាតិ មនុស្សជាតិដល់ប្រជាជនទូទៅ ។
 
Top